លោកពេជ្រ ស្រស់ស្វែងរកមុខអ្នកណាថតរូបគាត់អីក៏អាក្រក់យ៉ាងនេះ?

ភ្នំពេញ៖ នៅក្នុងផេកហ្វេសប៊ុករបស់លោកពេជ្រ ស្រស់ដែលបង្ហោះកាលពីថ្ងៃទី៣១ខែមិនានេះបានសរសេរថា លោកសូមប្រកាសស្វែងរកអ្នកណាដែលបានថតរូបគាត់អាក្រក់អីក៏អាក្រក់យ៉ាងនេះ។បើរកមុខឃើញ លោកនឹងជូនរង្វាន់៥០០រយដុល្លារភា្លម។

លោកស្រស់បានសរសេរទៀតថា បើអ្នកណាហើយថតរូបរបស់គាតើមើលទៅឃើញអាក្រក់ជាងនេះ លោកនឹងឲ្យរង្វាន់លើសនេះច្រើនដងទៀត។លោកបញ្ជាក់ជាចុងក្រោយថា លោកនិយាយនេះគឺនិយាយមែនទែន និយាយជាការពិតនិងនិយាយចេញពីបេះដូងមែនៗតែម្តង។

មកដល់ពេលនេះមិនទាន់មានអ្នកប្រកាសថាខ្លួនជាអ្នកថតនៅឡើយទេ។ប៉ុន្តែរូបនេះគឺគេថតក្នុងពេលដែលលោកពេជ្រ ស្រស់កាន់រូបថតលោកកឹមសុខាប៉ុន្តែមិនដឹងថាថតក្នុងពេលណានោះទេ៕