ច្បាស់ហើយ Sony Xperia 5 II ពិតជាគាំទ្រកម្រិតអេក្រង់ 120Hz លើកដំបូង និងប្រើឈីប Snapdragon 865

កាល​ពី​ថ្មីៗ​នេះ​ក្រុម​ការងារ​យើង​បាន​ចុះ​ផ្សាយ​រួច​ម្តង​ហើយ​ពី​លក្ខណៈសម្បត្តិ​ខ្លះៗ​របស់​ Xperia 5 II ដែលជាបង​ប្អូន​របស់ Xperia 1 II ប៉ុន្តែ​នៅពេល​នោះ​គឺ​គ្រាន់តែជាពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ។

ដោយឡែក​ថ្មីៗ​នេះនៅក្នុង YouTube Channel មួយឈ្មោះថាEvan Blass​​បាន​បង្ហាញ​វីដេអូបង្ហាញ​ពី​ Xperia 5 II ដែលមានរយៈពេលជាង 3 នាទីឯណោះ។

ដូច​ដែល​បាន​ទស្សនាវីដេអូខាងលើ យើង​ឃើញថាXperia 5 II សឹងតែដូចគ្នាទៅនឹង Xperia 1 II ដែល​ចេញ​កាល​ពី​ខែកុម្ភៈ គ្រាន់តែ​កាមេរ៉ារបស់​វា​មិន​មាន 3D iToF។ និយាយ​ដល់​ផ្នែកកាមេរ៉ា វានឹងបំពាក់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ និងកាម៉េក្រោយ 3 គ្រាប់ សហការជាមួយ ZEISS ភ្ជាប់មកជាមួយបច្ចេកវិទ្យា Real-time Eye AF (អាចសម្គាល់បានមនុស្ស និងសត្វ) និងអាចធ្វើការថតរូបក្នុងលក្ខណៈ Burst Mode បានដល់ទៅ 20fps ជាមួយល្បឿនគណនា AF/AE ព្រមទាំងថតវីដេអូក្នុងកម្រិត 4K 120fps បែប Slow-motion ជាដើម។

ជាងនេះទៀត វាក៏នឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 865 គួបផ្សំនឹងកម្លាំងថ្មទំហំ 4,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនតាមរយៈ USB-C PD ផងដែរ។

ដោយ៖ Vireak