ចំណូលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ ៣ខែ ដើមឆ្នាំ ធ្លាក់ចុះជាង ៩ភាគរយ

ភ្នំពេញ៖​ ៣ខែ ដើមឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរចំនួន ៧៨៧.៩០០នាក់ ធ្លាក់ចុះ៨,២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៣៥.៩៥២.៨៤០ដុល្លារអាមេរិក ធ្លាក់ចុះ ៩,៣៤ភាគរយ ។

ក្នុងចំណូលបានពីការលក់បណ្ណចូលទស្សនាអង្គរនេះ ថវិកាចំនួន១.៥៧៥.៨០០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ។