អេស្ប៉ាញ លុត ​អ៊ុយក្រែន ៤-០ ខណៈអាល្លឺម៉ង់បានត្រឹមស្មើ ! (មានវីដេអូ)

(កីឡា)៖ នៅថ្ងៃអាទិត្យកាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិអេស្ប៉ាញបាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ លើ​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ដើម្បី​ឈរ​លេខ​១​នៅ​លើ​កំពូល​តា​រាង​​​ពាន UEFA Nations League ​ខណៈដែលខ្សែ​ប្រយុទ្ធ Ansu Fati បាន​ក្លាយ​ជា​កីឡាករ​ដែល​រក​បាន​គ្រាប់បាល់​បញ្ចូល​ទី​ដ៏​វ័យ​ក្មេង​បំផុត​ក្នុងប្រវត្តិ​សាស្ត្រ​នៃ​ក្រុម​បាល់​ទាត់ជម្រើសជាតិ​អេ​ស្ប៉ាញ ។

Spain vs Ukraine Prediction, Betting Tips & Odds | 06/09/2020 | bwin

ក្រោយ​ពី​លេង​បាន​រយៈ​ពេល​ត្រឹម​តែ​៣១​នាទី ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​នាំ​មុខ​៣​គ្រាប់ តាមរយៈកីឡាករ S. Sergio Ramos ពីរគ្រាប់ និងកីឡាករ Ansu Fati មួយគ្រាប់ លុះដល់នាទី៨៤ ទើបកីឡាករ Ferran Torres ដាក់មួយគ្រាប់ទៀត ចប់ការប្រកួតអេស្ប៉ាញបាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ លើ​អ៊ុយក្រែន ។

Switzerland vs. Germany - Match Report - September 6, 2020 | La Pelotita

ចំណែកឯក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ឯណោះវិញ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​ជាលើក​ទី​២ ដែល​នាំ​ឲ្យ​ពួក​គេ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់លេខ​៣ នៅ​ក្នុង​​ពាន Nations League របស់​ពួកគេ​ ក្រោយពី​ក្រុម​ជម្រើស​ជាតិស្វ៊ីស បាន​វាយ​បក​ដើម្បី​តាម​ស្មើ ១-១ កាលពីថ្ងៃ​អាទិត្យ​។ ខណៈដែលកីឡាករ Gundogan បាន​ជួយ​ឲ្យ​​អាល្លឺ​ម៉ង់ រក​បាន​គ្រាប់​បាល់​បើក​ឆាកនៅ​នាទី ទី​១៤ នៅមុន​ពេល​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Silvan Widmer បាន​រក​គ្រាប់​​បាល់​តាមស្មើ​វិញ នៅមុន​ពេល​ឈាន​ដល់នាទី ទី​៦០ ក្នុង​ការ​ប្រកួត​​នា​កីឡដ្ឋាននា​ទីក្រុង Basel៕ ដោយ៖ យុទ្ធ