យុវជនម្នាក់ទៀត ដែលចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន មុនពេលទៅដល់គោលដៅ

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ យុវជនម្នាក់ទៀត ដែលទៅចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន មុនទៅពេលទៅដល់គោលដៅ។ នេះបើតាមការបញ្ជាក់របស់សកម្មជនសង្គមដែលប៉ុនប៉ងទៅធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ តែត្រូវបានអាជ្ញាធររាំងខ្ទប់នៅក្បែរចិញ្ចើញផ្លូវជាតិលេខ៥ មុនពេលទៅដល់ទីលានប្រជាធិបតេយ្យនៅខណ្ឌឫស្សីកែវ។

សូមបញ្ជាក់ជូនថា ៖ អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ត និងជាសមាជិកនៃក្រុមខ្មែរថាវរៈ  លោក មាន ព្រហ្មមុនី កាលពីម្សិលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០  គឺជាអ្នកសុំធ្វើបាតុកម្មដោះលែង លោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀតនោះក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនផងដែរ ខណៈដែលសាលាក្រុងភ្នំពេញហាមមិនឲ្យធ្វើបាតុកម្មរយៈពេលជាងមួយសប្តាហ៍ដែលត្រូវចាប់ផ្តើមនៅថ្ងៃចន្ទនេះ៕

សូមរងចាំអានព័ត៌មានបន្ត៖

សម្រួលអត្ថបទ ៖ S.T