អស្ចារ្យ​មែន Xiaomi Mi10 Ultra អាច​ប្រើ​ប្រាស់ 5G ដើម្បីបញ្ជាររថយន្ត​ពី​ចម្ងាយ​បាន

ក្រុមហ៊ុន Xiaomi ទើបបានបញ្ចេញ Mi 10 Ultra ជាមួយនឹងសមត្ថភាព 5G កាលពីខែមុន ប៉ុន្តែគួរឱ្យស្តាយដែលថាទូរស័ព្ទនេះនឹងមិនមានលក់ជាសកលនោះទេ។

ថ្មីៗនេះទំព័រ Weibo ផ្លូវការរបស់ក្រុមហ៊ុន Xiaomi បានបង្ហោះវីដេអូមួយដែលអ្នកបើកបរអាជីពបានប្រើទូរស័ព្ទជាឧបករណ៍បញ្ជាពីចម្ងាយដើម្បីបើកបររថយន្តពិតប្រាកដពីចម្ងាយ ២០០០ ម៉ាយល៍លើផ្លូវប្រណាំង។

យោងទៅតាមក្រុមហ៊ុន Xiaomi ការដំណើរ​ការនេះត្រូវបានធ្វើនៅលើបណ្តាញ 5G SA ជាមួយនឹងល្បឿន​បណ្ជូន​យឺតជាងជាក់ស្តែងតែ 1 ms ប៉ុណ្ណោះ។ វីដេអូព្យាយាមណែនាំរថយន្តដែលបញ្ជាពីចម្ងាយឈ្នះការប្រណាំងប៉ុន្តែវាមើលទៅដូចជាល្បិចទីផ្សារ។

ដោយ៖ Vireak