សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​៖ បើគ្មានវត្តមាននយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ប្រហែលជាយើងកំពុងបន្តរស់នៅដោយការភ័យខ្លាច

(ភ្នំពេញ) ៖ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះ​ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហោះសារមួយលើផេកហ្វេសប៊ុកផ្លូវការេរបស់សម្តេចដោយបានបញ្ជាក់ថា ៖ បើគ្មានវត្តមាននយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រហែលជាយើងកំពុងបន្តរស់នៅដោយការភ័យខ្លាច។

នៅក្នុងសាររបស់សម្តេចពិជ័យសេនា ទា បាញ់ បានបន្តថា ៖ បើគ្មានវត្តមាននយោបាយ ឈ្នះ ឈ្នះ យើងក៏គ្មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតឱ្យបានពេញលេញ មិនហ៊ានសូម្បីតែធ្វើដំណើរទៅតំបន់មួយចំនួននៃមាតុភូមិកំណើតរបស់ខ្លួន មានការលំបាកក្នុងការប្រតិបត្តិជំនឿសាសនា គ្មានលទ្ធភាពទទួលបានការអប់រំសមរម្យ និងមិនអាចចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យនានាដូចសព្វថ្ងៃនេះឡើយ៕

សម្រួលអត្ថបទ ៖ S.T