វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បើកសិក្ខាសាលាថ្នាក់ជាតិពីការឆ្លុះបញ្ចាំងលើការអនុវត្ដក្របខណ្ឌ័គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាបានរៀបចំកម្មវិធី(សិក្ខាសាលាថ្នាក់ជាតិស្ដីពីការឆ្លុះបញ្ចាំងលើការអនុវត្ដក្របខណ្ឌ័គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។សិក្ខាសាលានេះដែលមានការចូលរួមពីអង្គការជាតិអង្គការអន្ដរជាតិស្ថាប័នរដ្ឋសភាតំណាងរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ពន្ធ័និងដៃគូអភិវឌ្ឍន៍។

ថ្លែងបើកកម្មវិធីក្នុងឱកាសនេះលោកតឹកវណ្ណារ៉ា នាយកប្រតិបត្ដិវេទិកានៃអង្គមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាបានថ្លែងថា:សិក្ខាសាលាក្នុងថ្ងៃនេះគឺជាសិក្ខាសាលាថ្នាក់ជាតិលើកទី១២ហើយដែលបានសហការរៀបចំឡើងដោយបណ្ដាញអង្គការសង្គមសុីវិលនិងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៣ដោយមានការចូលរួមប្រមាណ១១៧នាក់មកពីសហគម១៥ខេត្ដក្រុង វិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវរាជរដ្ឋាភិបាលនិងរដ្ឋសភា។

សិក្ខាសាលាក្នុងថ្ងៃនេះបាននិងកំពុងធ្វើការរួមគ្នាទាក់ទងនិងសេចក្ដីព្រាងច្បាប់និងគោលនយោបាយឲ្យមានភាពល្អប្រសើរតាម
រយះការផ្ដល់ធាតុចូលនិងការចូលរួមកែលម្អការអនុវត្ដនិងរផ្ដល់សេវាកម្មដើម្បីបង្កើនការគោរពសិទ្ធិមនុស្ស អភិបាលកិច្ចល្អ យុត្ដិធម៍សង្គមនិងកិច្ចការពារបរិស្ថានសំដៅរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាស្របតាមក្របខណ្ឌ័គោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា២០១៦-២០៣០និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។

លោកតឹកវណ្ណារ៉ាបានថ្លែងបន្ដថាៈសិក្ខាសាលាក្នុងថ្ងៃនេះលើកយកប្រធានបទសំខាន់ៗចំនួន៣យកមកធ្វើការពិភាក្សាគឺទី១-ភពផែនដីនិងវិបុលភាពដែលគ្របដណ្ដប់លើវិស័យបរិស្ថាន កសិកម្ម ការប្រែប្រួលអាកាសធាតុ ទំនប់វារីអគ្គិសនី វិភាគហេតុប៉ះពាល់បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើ និងដីធ្លី សិទ្ធិជនជាតិដើមភាគតិច ចីរភាពទីក្រុង និងសហគមនិងជីវិតរស់នៅក្នុងទឹក។ល។

២-មនុស្សគ្របដណ្ដប់លើការអប់រំប្រកបដោយគុណភាព បរិយាបន្ន័ និងសមធម៍និងកាលានុវត្ដភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប សិទ្ធិកុមារ អំពើហឹង្សា ទារុណកម្មនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ សមភាពយេនឌ័រនិងការពង្រឹងភាពអង់អាចរបស់ស្ដ្រីសុខភាព និងជីវភាពរស់នៅរបស់ប្រជាជន និងការលើកកម្ពស់សុខុមាលភាពរបស់មនុស្សនិង
សមភាពយ៉េនឌ័រ។

៣-សន្ដិភាពនិងភាពជាដៃគូដែលគ្របដណ្ដប់លើទិដ្ឋភាពបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមសុីវិល សិទ្ធិទទួលព័ត៍មាន គណនេយ្យភាពសង្គម អភិបាលកិច្ចល្អ ភាពជាដៃគូប្រកបដោយបរិយាបន្ន័និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណះ។លោកតឹវណ្ណារ៉ាបានថ្លែងបន្ដថាៈសិក្ខាសាលាក្នុងថ្ងៃនេះមានការចូលរួមពីស្ថាប័ននិងក្រសួងពាក់ពន្ធ័ចំនួន២៥ នៃរាជរដ្ឋាភិបាល៤ស្ថាប័ន
សិក្សាស្រាវជ្រាវ អង្គការសង្គមសុីវិលចំនួន៤៥តំណាងដៃគូអភិវឌ្ឍន៍ចំនួន៦ តំណាងវិស័យឯកជនចំនួន៣ រដ្ឋសភាចំនួន៣គណកម្មការ។

លោកបានថ្លែងថាៈសិក្ខាសាលាក្នុងថ្ងៃនេះគឺជាព្រឹត្ដិការមួយដ៏មានសារះសំខាន់ដែលផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋសង្គមសុីវិល រាជរដ្ឋាភិបាល ដៃគូអភវឌ្ឍន៍ វិស័យឯកជន ស្ថាប័នសិក្សាស្រាវជ្រាវនិងអ្នកតាក់តែងច្បាប់ជួបជំុគ្នាដើម្បីជជែកពិភាក្សាក្នុងន័យស្ថាបនានិងភាពជាដៃគូស្មោះត្រង់ លើភាពរីកចម្រើន បញ្ហាប្រឈមនៃការអនុវត្ដស្របតាមក្របខណ្ឌ័គោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា២០១៦-២០៣០និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ២០១៩២០២៣៕

សម្រួលអត្ថបទ ៖ S.T