ទូរស័ព្ទ iPhone 12 ទំហំ ៦,១ អ៊ីញទាំងពីរនឹងចេញលក់មុន ដោយ iPhone 12 ទំហំ ៥,៤ អ៊ីញ និង ៦,៧ អ៊ីញចេញ​តាមក្រោយ

យោងទៅតាមពេលវេលានៃការដឹកជញ្ជូន SLP សាព័ត៌មាន Digitimes អាចកំណត់បានថាទូរស័ព្ទ iPhone 12 ពីរក្នុងចំណោមបួនគ្រឿងនឹងវាយលុកទីផ្សារមុនទូរស័ព្ទពីរផ្សេងទៀត។

ដូចដែលយើងបានដឹងហើយថា នៅក្នុងឆ្នាំ 2020 នេះ ស្ថានភាពមិនអំណោយផលនោះទេ ជាហេតុធ្វើឲ្យដំណើរអភិវឌ្ឍន៍ និងផលិត iPhone ជំនាន់ថ្មី មានការយឺតយ៉ាវជាងឆ្នាំមុន។ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវមួយនេះ យើងធ្លាប់ទទួលបានរបាយការណ៍មួយចំនួនរាយការណ៍មកថា iPhone 12 និង 12 Max នឹងត្រូវដាក់លក់ជាផ្លូវការមុន ខណៈដែល iPhone 12 Pro និង 12 Pro Max នឹងត្រូវដាក់លក់តាមក្រោយ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ MacRumors យើងក៏ទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយភ្នាក់ងារសារព័ត៌មានល្បីឈ្មោះ DigiTimes បានបង្ហាញថា iPhone 12 ទំហំ 6.1 អ៊ីញ ទាំង 2 ម៉ូឌែល អាចនឹងត្រូវដាក់លក់ជាផ្លូវការមុន ខណៈដែល iPhone 12 ទំហំ 5.4 អ៊ីញ និង iPhone ទំហំ 6.7 អ៊ីញ នឹងត្រូវដាក់លក់តាមក្រោយ។

ជាងនេះទៅទៀត ក៏មានប្រភពមួយចំនួនបានលើកឡើងថា នៅក្នុងយប់នេះ Apple Watch Series 6 និង iPad ជំនាន់ថ្មី អាចនឹងត្រូវប្រកាសចេញជាផ្លូវការផងដែរ ហើយការប្រកាសនេះនឹងធ្វើឡើងតាមរយៈគេហទំព័រផ្លូវការរបស់ Apple ផ្ទាល់តែម្តង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់អាចប្រាកដបានថាដំណឹងខាងលើនេះគឺជាការពិត ឬក៏យ៉ាងណានោះទេ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

ដោយ៖ Vireak