LG Wing លេចរូបរាងក្នុងវីដេអូលេចធ្លាយមួយបង្ហាញពីអេក្រង់២ដែលអាច​បង្វិល​បាន

គិតចាប់ពីថ្ងៃនេះ យើងនៅសល់មួយសប្តាហ៍ទៀតនឹងដល់​ថ្ងៃសម្ពោធជាផ្លូវការ​នូវទូរសព្ទ​ឆ្លាត LG ជំនាន់​ថ្មី​ដែល​មាន​រាង​ជា​អក្សរ T។

ឧបករណ៍នេះត្រូវបានបែកធ្លាយយ៉ាងខ្លាំងនាពេលថ្មីៗនេះ ហើយថ្ងៃនេះមកពីប្រទេសកូរ៉េមានវីដេអូថ្មីមួយដែលបង្ហាញពី​ចលនាបង្វិល​អេក្រង់​របស់​ទូរសព្ទ​នេះ។

 

សម្រាប់​ទូរសព្ទ​ដែល​មាន​អេក្រង់​ដល់ទៅ២ជាន់​បែប​នេះ មនុស្ស​គ្រប់​គ្នា​អាច​ទាយ​ដឹង​បាន​ថា​វា​ពិតជាក្រាស់ ប៉ុន្តែ​បើមើលទៅតាម​ក្នុង​វីដេអូចាប់​កាន់​ខាង​លើ វាដូច​ជាមិនក្រាស់ប៉ុន្មាន​ឡើយ។ ដូច្នេះ​មាន​តែរង់​ចាំថ្ងៃដែល LG ធ្វើការប្រកាសចេញទូរសព្ទឆ្លាតខាងលើ នៅក្នុងថ្ងៃទី 14 កញ្ញាខាងមុខ ហើយ LG Wing នេះដែរ គឺទំនងមិនមែនជាម៉ូឌែលកំពូលឡើយ ព្រោះថាវាប្រើប្រាស់ឈីប Snapdragon 700 Series។

ដោយ៖ Vireak