ទូរស័ព្ទដើរដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS ដំបូងបង្អស់ពីក្រុមហ៊ុន Huawei ដែលនឹងមកដល់នៅឆ្នាំ ២០២១

HarmonyOS របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់បង្ហាញកាលពីឆ្នាំមុនក្នុងអំឡុងសន្និសិទអ្នកអភិវឌ្ឍន៍ Huawei ហើយមានរបាយការណ៍មួយបានអះអាងថាសន្និសីទឆ្នាំនេះនៅថ្ងៃទី ១០ ខែកញ្ញានឹងនាំមកនូវ HarmonyOS 2.0 ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺពាក្យចចាមអារាមនេះបានដកស្រង់សម្តីលោក Richard Yu ខ្លួនឯងដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាទូរស័ព្ទដំបូងដែលមានប្រព័ន្ធប្រតិបត្តការនេះនឹងចាប់ផ្តើមដាក់លក់នៅដើមឆ្នាំក្រោយ។​​​

ស្មាតហ្វូនដែលដំណើរការប្រព័ន្ធប្រតិបត្តិការនេះគឺមានរួចហើយហើយ និងទំនងជានឹងវាយលុកទីផ្សារនៅឆ្នាំក្រោយរួមជាមួយឧបករណ៍ថ្មីមួយចំនួនរួមមានកុំព្យូទ័រថេប្លេត ឧបករណ៍ឆ្លាតវៃ និងផលិតផល IoT ផ្សេងទៀត។ ជាការពិតនាឡិកាឆ្លាតវៃដំបូងដែលដំណើរការ HarmonyOS ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងរហូតដល់ចុងឆ្នាំនេះផងដែរ។

ដោយ៖ Vireak