លោកជំទាវ ឌុច ដាណា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារបញ្រ្ជាបយេនឌ័រ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារត្រីមាសទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារបញ្រ្ជាបយេនឌ័រ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៩នៅ​ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រីប្រធាន អនុប្រធាន សមាជិក និងសមាជិកា​ នៃក្រុមការងារយេនឌ័រនាយកដ្ឋាន​ ចំណុះអគ្គនាយកដ្ឋាអត្តសញ្ញាណកម្ម សរុបចំនួន ៣៩ នាក់ (ស្រី ៣២នាក់)៕