រឿន សុខលី ​និង រិន ដេវីដ នរណាឆ្លងផុតជុំទី១?

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cellcard សម្រាប់ថ្ងៃទី១២កញ្ញានេះអ្នកប្រដាល់ជើងខ្លាំង២រូបត្រូវប្រជែងគ្នាយកកៅអីសម្រាប់វគ្គជម្រុះជុំទី២ ។

អ្នកប្រដាល់រិន ដេវីដ ក្លិបនាគរាជចតុមុខត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រឿនសុខលីក្លិបយុវជនពន្លកថ្មីព្រែកឯងដែលនេះជាការជួបគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ សម្រាប់ការប្រកួតដែលមានតែ៣ទឹកនេះមិនដឹងថានរណាជាអ្នកមានសមត្ថភាពឡើយ ព្រោះទាំង​សងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ។

រិន ដេវីដ ជាអ្នកប្រដាល់ស្រករក្រោយសុខលីបន្តិចតែក្បាច់គុនរបស់គេមិនខ្ចីឡើយគឺមានភាពចាស់ទុំមិនអន់ជាងអ្នកប្រដាល់​ជើងចាស់នោះទេ ។ អ្នកប្រដាល់រូបនេះចិត្តរបស់គេក៏មិនអន់ដែរគេហ៊ានប្ដូរកែង និង កណ្ដាប់ដៃជាមួយគូប្រកួតដោយគ្មានញញើតគ្រាន់​តែពេលខ្លះគេប្រើកម្លាំងខ្ជីខ្ជារបន្តិចដែលជាហេតុធ្វើឲ្យគេឆាប់ស្រុតកម្លាំង ។អ្នកប្រដាល់រូបនេះមានប្រវត្តិប​្រកួតចំនួន៥៧ដង ឈ្នះ៤៣​ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។

ចំពោះអ្នកប្រដាល់រឿន សុខលីវិញគេធ្លាប់ឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ទោះបីការប្រកួតខ្លះគេត្រូវអ្នកប្រដាល់ ជើងចាស់វាយឲ្យសន្លប់ក៏ពិតមែនតែគេមានភាពក្លាហាន ។ គេជាអ្នកប្រដាល់ដែលសំបូរនូវកលល្បិចព្រមទាំមានទេពកោសល្យប្រើជង្គង់ និងកែងបានរហ័ស ។អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ៣០ដង ចាញ់៩ដង និងស្មើពិន្ទុ១ ដង ។រឿន សុខលី ឬ ក៏រិន
​ដេវីដដែលប្រជែងបានកៅអីសម្រាប់ជុំទី២ ?

សូមបញ្ជាក់ថា មានអ្នកប្រដាល់២រូបហើយដែលបានកក់កៅអីសម្រាប់ជុំទី២ ហើយក៏មាសនអ្នកប្រដាល់២រូបដែរដែលខ្ទាតចេញ​ពីការប្រកួត ។សម្រាប់រឿន សុខលី និុង រិន ដេវីដនរណាឡើង នរណាដើរចេញ ?

គូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ទូច ដេវីដក្លិបអារុណរះកីឡាជួបប្រកួតជាមួយអ្នកប្រដាល់ភួង ពិសិដ្ឋ ​ក្លិបតាឡីដំរីមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

នេះជាគូប្រកួតសងសឹកព្រោះការជួបគ្នាកន្លងមកពិសិដ្ឋជាអ្នកឈ្នះដេវីដដោយពិន្ទុតែឈ្នះទាំងប្រផិតប្រផើយប៉ុណ្ណោះ ។អ្នកប្រ​ដាល់ទាំង២រូបនេះសុទ្ធតែខ្លាំងកណ្ដាប់ដៃដូចគ្នាគ្រាន់តែការវ៉ៃចេ្របស់ពិសិដ្ឋច្បាស់ជាង ។ជំនួបលើកនេះមិនប្រាកដថាពិសិដ្ឋឈ្នះទៀតនោះ​ទេហើយក៏មិនប្រាកដថាសងសឹកបានសម្រេចដែរ ។

ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់វៀត ប៊ុនឌឿនក្លិបគុហារព្រហ្មជ័យដោយប្រកួតគ្នាក្នុង​ប្រភេទទម្ងន់៦០គីឡូក្រាម ។

ជំនួបមួយនេះគឺជាការងារធ្ងន់សម្រាប់សូរិយាហើយព្រោះប៊ុនឌឿនប្រសិនបើគេចាញនោះក៏គេធ្វើឲ្យគូប្រកួតទក់សាច់ដែរ ។តាម ពិតមួយរយៈនេះសូរិយាបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងក្នុងខណៈដែលប៊ុនឌឿនហាក់ដូចជាស្ងប់ស្ងាត់នោះ។ទោះជាយ៉ាងណាក៏ជំនួបមួយ​នេះគេមានចំនឿចិត្តលើប៊ុនឌឿនខ្លាំងជាងហើយ ។

ធន ចាន់ឌីក្លិបកងយោធពលខេមរភូមិន្ទជួបប្រកួតជាមួយអ្នកប្រដាល់អាន សុខចាន់ក្លិបទ័ពឆ័ត្រយោង៩១១ដោយប្រកួតគ្នាក្នុង​ប្រភេទទម្ងន់៥៤គីឡូក្រាម ៕  ដោយ៖ កូនដូច