Mbappe ជាកីឡាករទី៧របស់ PSG ដែលបានឆ្លងកូវីត១៩

(កីឡា)៖ Kylian Mbappe ត្រូវបានរាយការណ៍ថាបានឆ្លងវីរុសកូរ៉ូណា ខណៈដែលខ្សែប្រយុទ្ធរូបនេះ កំពុងជាប់ភារកិច្ចជួយក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួត UEFA Nations League។ ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain បានបង្ហាញខ្លួននៅក្នុងជម្រើស១១នាក់ដំបូងសម្រាប់ក្រុមមាន់គកបារាំង ទល់នឹងក្រុមស៊ុយអែត។

Mbappe tests positive for coronavirus

ហើយបើតាមការចុះផ្សាយរបស់ France Football បានឲ្យដឹងថា Mabppe ជាកីឡាករចុងក្រោយរបស់ PSG ដែលបានឆ្លងកូវីត១៩ បន្ទាប់ពីមិត្តរួមក្រុម Neymar, Mauro Icardi, Angel Di Maria, Leandro Paredes, Keylor Navas និង Marquinhos។ កីឡាករវ័យ២១ឆ្នាំត្រូវបានដកឈ្មោះចេញពីក្រុមបារាំង ក្រោយឆ្លងវីរុសកូរ៉ូណា មុនពេលពួកគេចូលរួមប្រកួត Nations League ទល់នឹងក្រុមក្រូអាតនារាត្រីថ្ងៃអង្គារនេះ។

Kylian Mbappé to miss France-Croatia match after testing positive for  Covid-19

តាមប្រភពព័ត៌មាន បានឲ្យដឹងថា Mbappe អាចនឹងត្រូវអវត្តមានសម្រាប់ការប្រកួតនៅ Ligue 1 ក្នុងការប្រកួតដែល PSG ត្រូវតតាំងជាមួយក្រុម Lens និង Marseille៕ សម្រួ​ល៖ យុទ្ធ