ក្រុមហ៊ុន Microsoft សិក្សាលើកុំព្យូទ័រយួរដៃតម្លៃធូរថ្លៃទំហំ ១២.៥ អ៊ីញជាមួយស៊ីភីយូ Intel ជំនាន់ទី ១០

យោងតាមប្រភពព័ត៌មានខាងក្នុងក្រុមហ៊ុន Microsoft កំពុងសំលឹងឃើញថានឹងចេញកុំព្យូទ័រយួរដៃទំហំ ១២.៥ អ៊ីញដែលមានតំលៃប្រហាក់ប្រហែលនឹងស្មាតហ្វូនដែលមានតម្លៃថោក និងកំណត់គោលដៅសម្រាប់និស្សិត។ ម៉ាស៊ីនថ្មីនេះត្រូវបានគេនិយាយថាបំពេញចន្លោះរវាង Surface Go និង Surface Laptop ដែលមានតម្លៃចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារ។

កុំព្យូទ័រយួរដៃនឹងប្រើស៊ីភីយូ Core i5​ ជំនាន់ទី ១០ ភ្ជាប់ជាមួយរ៉េមទំហំ ៤ ជីហ្កាបៃនិងទំហំផ្ទុក ៦៤ ជីកាបៃ។

របាយការណ៍នាពេលបច្ចុប្បន្ននេះបានបង្ហាញថាឧបករណ៍នេះនឹងបង្ហាញខ្លួនរួមជាមួយផលិតផល Surface ផ្សេងទៀតនៅក្នុងខែតុលា។

ដោយ៖ Vireak