រដ្ឋាភិបាល សម្រេចទុកឲ្យក្រុមហ៊ុនឧកញ៉ាគិត ម៉េង បន្តវិនិយោគរថភ្លើងឡើងវិញដដែល

ភ្នំពេញ៖ សេចក្តីជូនដំ​ណឹង ស្ដីពីប្រតិប​​​​​​​​​​​​​ត្តិការផ្លូវ​​​​​​​​​​​​​​​​ដែក៖ យោ​​​​​​​​​ងលទ្ធផ​​​​​​​​​លនៃវេ​​​​​​​​​ទិកា​​​​​​​​​​រាជរដ្ឋាភិ​​​​​​​​​​​​បាល-ផ្នែកឯក​​​​​​​​​​ជន លើ​​​​​​​​កទី ១៨ នៅវិមានសន្តិភាព ក្រោមអធិ​បតី​​​​​​​​​​ភាពដ៏ខ្ពង់ខ្ពស់រប​​​​​​​​​​ស់ សម្ដេចតេ​​​​​​​​ជោ​​​​​​​​​​​​​​​​​​​​​​​​​នាយករដ្ឋមន្ត្រី កាល​ពីថ្ងៃសុក្រ​ ៩រោច ខែផល្គុន ឆ្នាំច​ សំរឹទ្ធស័ក ព.ស​​​ ២៥៦២ ត្រូវនឹង​​​​​​​​​​​ថ្ងៃទី២៩ ខែ​​​​​​​​​​មី​​​​​​​​​​​​​​​​​នា ឆ្នាំ២០១៩

ក្រសួងសា​​​​​​​​​ធារណការ​​​​​​​​​​និងដឹ​​​​​​កជញ្ជូន មានកិត្តិយស សូម​ជម្រាបជូន​​ដល់សា​​​​​​​​ធារណ​​​​​​​​​​​​​​​​​​​​​​​​​​ជន បុគ្គលិក កម្មករ និង​​​​​​​​​​​​​​កម្មការិនីក្រុមហ៊ុនរ៉ូ​​​​​​​​​យ៉ាល់រេល​​​​​​​​​វេទាំ​​​​​​​​​ងអ​​​​​​ស់ឲ្យបានជ្រាបថា ដោ​យក្រសួងត្រូវ​​​​ការពេល​​​​​​​​​​​​​​​​វេលាគ្រប់គ្រាន់ក្នុងកា​រសិក្សាឲ្យបា​​​​​​​​​​​​​​​​​​​​​​​​​នគ្រប់ជ្រុងជ្រោយ​​​​​​​​​​​​​​​លើលក្ខខណ្ឌគ​​​​​​​តិយុត្ត និងបច្ចេកទេ​សពា​​​​​​​​​​ក់ព័ន្ធ ក្នុង​​​​​​​ការគ្រប់គ្រងដំណើ​រការផ្លូវដែក ក្រសួងអ​​​​​​​នុញ្ញាតឲ្យក្រុមហ៊ុន​​​​​​​​​​​​រ៉ូយ៉ាល់​​​​​​​​​​រេល​​​​វេបន្តប្រតិបត្តិកា​រដឹកជញ្ជូនទំនិញ និ​​​​​​​​​​​​ងអ្នកដំណើ​​​​​​​​​​​​​រ តាមផ្លូវដែ​​​​​​​​​កភា​​​​​​​​​​គខា​​​​​​​​​​​ងត្បូងដ​​​​ដែល។

ទន្ទឹមនឹង​នេះ ក្រសួងសា​​​​ធារណកា​​​​​​​​រនិង​​​​​​​​​​​​​​​​​​​​ដឹកជញ្ជូន នឹងរៀបចំនីតិ​​​​​​​​​​​​វិធីជ្រើសរើ​​​​​​​​​​​​​​​​​​​សក្រុមហ៊ុនជំនា​​​​​​​​​​ញដែ​​​​​​​​​​ល​​មានសមត្ថភា​ពគ្រប់គ្រាន់ ក្នុងនោះអាច​​​​​​​​​​មានកា​​​​​​​​​​​​​​​​រចូលរួមពីក្រុមហ៊ុន​​​​​​​​រ៉ូយ៉ាល់​​​​​​​​​​រេលវេ ដើម្បីធ្វើទំនើបក​ម្មផ្លូវដែក​​ភាគខា​​​​​​​​ង​​​​​​ជើង និងភាគខា​ងត្បូង ឲ្យសមស្របនឹង​​​​​​​​​​តម្រូវការ​​​​​​​​​​​​​​​ជាក់ស្តែងរបស់​​​​​​​​​ក្រុមហ៊ុន​​​​​ដឹកជញ្ជូន

ក្រុមហ៊ុន​​​​​​​​​នាំចេ​​​​​​​​​​​ញនាំ​​​​​ចូល ពាណិជ្ជករ ​កសិករ និងអ្នកដំ​ណើរឲ្យមាន​​​​​​​លក្ខណៈស្តង់​​​​​​​​​​​ដារអន្តរជាតិ​​​​​​​​ និងធ្វើឲ្យមានភា​ពជឿជាក់ មាន​សុវត្ថិភាព និងមាន​តម្លៃស​​​​​​​​​​មរម្យ ដែលជា​កត្តាជំរុញឲ្យផ្លូវដែក​​​​កម្ពុជាក្លាយ​​​​​​​​​​​​​​​​​​​ជាឆ្អឹងខ្នង​​សេដ្ឋកិច្ចដ៏សំខា​​​​​ន់ពិត​​​ប្រាក​​​​​​​​​​​​ដ ក្នុង​​​​​ការបង្កើតជា​កាលា​​​នុវត្តភាព​​​​​​​​​​​​​​ថ្មីៗ សម្រាប់​​​​​​​​ប្រទេស​​​​​​​​​​​ជាតិ​​​​​កម្ពុជា។

អាស្រ័យដូចបា​នជម្រាបជូនខា​​​​ងលើ សូមសា​​​​​​​​​ធារណ​​​​​​​​​​​​​​​​​ជន បុគ្គលិក​​​​​​​​​​​​​​​​កម្មករ និងក​​​​​​​​​​​​​​​​​ម្មការិនីក្រុមហ៊ុន​​​​​​​​​រ៉ូយ៉ាល់​​​​​​​​​រេលវេ​​​​​​​​​​ទាំ​​​​ងអស់មេត្តាជ្រា​បជា​​ព័​​​ត៌មាន។