លេចធ្លាយរូបរាង Google Pixel 5 ដែល​មាន​លក្ខណៈខុសគ្នា​ខ្លាំង​ពី​ការ​រំពឹងទុក

ជាធម្មតា​គ្រប់ទូរសព្ទ​ដែល ជិត​ដល់​ថ្ងៃ​ប្រកាស​ចេញ​តែង​តែត្រូវ​បាន​បែក​ធ្លាយ​រូប​ភាព​ពិត​ចេញ​ជាសាធារណៈ តួយ៉ាងដូចជា Google Pixel 5 នេះ​ជាដើម ដែល​គ្រោង​នឹង​ប្រកាស​ចេញ​ថ្ងៃទី២៥ ខែកញ្ញា។ Google Pixel 5 ត្រូវ​បាន​បង្ហាញអោយយើងឃើញផ្ទៃអេក្រង់ខាងមុខ និងខ្នងខាងក្រោយរបស់វា ទៀតផង។ ពិតណាស់ ក្នុងពេលនេះស្រាប់តែមានប្រភពលេចធ្លាយ មកមួយទៀត នៅលើបណ្ដាញសង្គម Twitter ដែលគណនីឈ្មោះ Jos Antonio Ponton បានបង្ហោះជាសាធារណៈនូវរូបភាពរបស់ទូរសព្ទ Pixel 5 ជំនាន់ថ្មី និងបានបង្ហាញអោយយើងឃើញចរនាបថរូបរាងរបស់វា យ៉ាងច្បាស់តែម្ដង។

បើមើលតាមរយៈរូបភាព 2 សន្លឹកខាងលើ​នេះ បានបង្ហាញអោយឃើញរចនាបថផ្ទៃខាងមុខ និងខាងក្រោយ នៃទូរសព្ទ Pixel 5 ដែលមើលទៅមានអេក្រង់លាតធំ និងរំលេចដោយម៉ូតបែអេក្រង់ សម្រាប់ផ្ទុកកាមេរ៉ាមុខ 1 គ្រាប់ ដូចគ្នាទៅនឹង Pixel 4a អញ្ចឹងដែរ។

ប៉ុន្តែគួរអោយសោកស្តាយ​លើក​នេះ Pixel 5 នឹង​មិន​បំពាក់​អង្គគណនា​កំពូល​នោះទេ ដោយ​ជំនួស​មក​វិញ​ដោយអង្គគណនាមធ្យម Snapdragon 765G គួបផ្សំជាមួយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនត្រឹម 128GB ប៉ុណ្ណោះ។

ដោយ៖ Vireak