លោក Moon និយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានប្តេជ្ញាបន្តកិច្ចពិភាក្សា

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន​ ចេ-អ៊ិន បាននិយាយនៅថ្ងៃចន្ទនេះថា ​ទាំង​អាម៉េរិក​ និងកូរ៉េខាងជើងបានប្តេជ្ញាបន្តកិច្ចចរចាររបស់ខ្លួន​ ដោយធ្វើមិនឱ្យមានអាវុធនុយក្លេ​អ៊ែរ​ បើទោះបីជាកិច្ចប្រជុំកំពូលចុងក្រោយបំផុតរបស់ពួកគេ​ បានបរាជ័យនៅក្នុងទីក្រុង​ហាណូយ​ក៏ដោយ។

លោកប្រធានាធិបតីបានឱ្យដឹង នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍មួយ​ជាមួយនឹងជំនួយការ​កំពូលៗ​របស់លោកនៅការិយាល័យរបស់គាត់ Cheong Wa Dae នៅទីក្រុងសេអ៊ូលថា​ ការលំ​បាកជាបណ្តោះអាសន្នត្រូវបានកើតឡើងដោយសារតែ ការខកខានមិនបាន​ឈាន​ដល់កិច្ច​ព្រម​ព្រៀងមួយនៅឯកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាម៉េរិកលើកទីពីរ ប៉ុន្តែ​ការ​ពិតដែលថា ប្រទេស​កូរ៉េខាងត្បូង កូរ៉េខាងជើង និងសហរដ្ឋអាមេរិកទាំងអស់គ្នាមិនចង់​វិលត្រឡប់ទៅរក​អតីតកាលដែលត្រូវបានបញ្ជាក់ច្បាស់លាស់នោះ។

ការកត់សម្គាល់របស់លោក មូន នេះ បានធ្វើឡើងមុនមួយថ្ងៃ បន្ទាប់ពីការិយាល័យ ចេចុងវ៉ាដា បានប្រកាសដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រុងវ៉ាស៊ីនតោន​នាសប្តាហ៍​ក្រោយនេះ ​ដើម្បីពិភាក្សាជាមួយសមភាគីអាម៉េរិករបស់លោក លោក ដូណាល់ ត្រាំ ។

លោកប្រធានាធិបតីបាននិយាយពីដំណើរទស្សនកិច្ចរបស់លោកដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែមេសា។ លោក និងលោក ត្រាំ ត្រូវបានគ្រោងនឹងជួបប្រជុំគ្នា​នៅថ្ងៃព្រហស្បតិ៍​ខាងមុខនេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)៕