ចិនបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យថ្មី

បរទេស៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបទិន្នន័យទិន្នន័យថ្មីទៅក្នុងតារាវិថី ចេញពីមជ្ឈ​មណ្ឌល​បង្ហោះផ្កាយរណបស៊ីឈាង នៅខេត្តស៊ីឈួនភាគនិរតី នៃប្រទេសចិន​កាលពីយប់ថ្ងៃ​អាទិត្យនេះ។

ផ្កាយរណប Tianlian II-01 ត្រូវបានបាញ់បង្ហោះនៅម៉ោង១១:៥១នាទីយប់ ម៉ោងនៅ​ទីក្រុងប៉េកាំងដោយភ្ជាប់នឹងកាំជ្រួចមីស៊ីល Long March-3B ។

ក្នុងនាមជាផ្កាយរណបដំបូងគេដែលបង្កើតឱ្យមានបណ្តាញផ្កាយរណបទិន្នន័យ​ជំនាន់ទី២ របស់ប្រទេសចិន ផ្កាយរណបTianlian II-01 នឹងផ្តល់ទិន្នន័យបញ្ជូន​សារ ការវាស់​ស្ទង់​ និងការគ្រប់គ្រងសេវាកម្មបញ្ជូនសារសម្រាប់យានអវកាសដែលមានមនុស្ស ផ្កាយរណប ​រ៉ុក្កែត​ ផ្ទុកយន្តហោះ និងអ្នកប្រើប្រាស់ដែលមិនមែនជាយានអវកាសផ្សេងទៀត។

បណ្តាញ Tianlian II នឹងមានភាពជឿនលឿនជាងមុននៅក្នុងការរៀបចំបេសកកម្ម​ប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការជាងបណ្តាញជំនាន់ទី១ ដែលមានផ្កាយរណប Tianlian I។

បណ្តាញថ្មីដែលមានការផ្ទេរទិន្នន័យកាន់តែលឿន និងសមត្ថភាពសេវាកម្មពហុគោលបំណងខ្ពស់នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការបញ្ជូនរហ័សសន្តិសុខផ្កាយ រណប និងការបត់បែនបេសកកម្មសម្រាប់ផ្កាយរណប​គោចរជុំវិញផែនដីកម្រិតមធ្យម ​និងទាប​ ព្រមទាំងផ្កាយ​រណប​ដែលមានមនុស្សជិះ។

ផ្កាយរណបនេះត្រូវបានបង្កើតឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាអវកាសចិនក្រោមសាជីវកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន។ ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៣០១ នៃខ្នាតរ៉ុក្កែតផ្ទុកយន្តហោះ Long March៕