សមាគមរាជសីហ៍ បើកសន្និបាតបូកសរុបលទ្ធផលការងារ២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ និងពិធីបិទវគ្គបណ្តោះបណ្តាលពង្រឹងសមត្ថភាព

(ភ្នំពេញ) : នាល្ងាចថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០សមាគមរាជសីហ៍ប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ និងពិធីបិទវគ្គបណ្តោះបណ្តាលពង្រឹងសមត្ថភាពសមាជិកសមាគមរាជសីហ៍ ដែលប្រារព្ធឡើងនៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ។

 

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោក​ ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សូមថ្លែងអំណរព្រះគុណ និងអរគុណចំពោះការផ្តល់វត្តមាន និងនិមន្ត ចូលរួមពីព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងពីសំណាក់ឯ.ឧ អស់លោក-លោកស្រី អ្នកនាងកញ្ញា ដែលក្នុងបរិយាកាសនេះ វាពិតជាបានបង្ហាញអំពីសាមគ្គីភាពល្អ និងទំនាក់ទំនងល្អរបស់សមាជិកសមាជិការ សមាគមរាជសីហ៍ ក្នុងការរួបរួមគ្នា ទាំងកំលាំងកាយ និងផ្នែកហិរញ្ញវត្ថុ ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់សមាគមបន្តទៅមុខតទៅទៀត។

ជាចុងបញ្ចប់ លោកប្រធានសមាគមរាជសីហ៍ សូមប្រគេន និងជូនពរ ដល់ព្រះថេរ៉ានុថេរៈ ឯ.ឧ អស់លោក-លោកស្រី អ្នកនាងកញ្ញាសូមជួបតែសេចក្តីសុខចម្រើន និងមានសុខភាពល្អ និងឯកភាពតាមរបៀបវារៈស្របតាមស្មារតីអង្គសន្និបាតចាប់ពីពេលនេះតទៅ៕

សម្រួលអត្ថបទ ៖ S.T