លោក តែម ម៉ឺនដុសក្អែលកីឡាករឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា បន្ទាប់ពីប្រកួតមិនអស់ពីសមត្ថភាព

(ភ្នំពេញ)៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញចូលរួមកចិក្ចប្រជុំ និងធ្វើការណៃនាំដល់កីឡាករប្រដាល់គុនខ្មែរដែលស្ថិតក្នុក្រុមជម្រើសជាតិឈុតធំឆ្នាំ២០២០ គឺកីឡាករឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា ដើម្បីពង្រឹងវិន័យ ក្រមសីលធម៌ប្រកួតឲ្យសាកសមជាកីឡាករថ្នាក់ជាតិ នៅសហព័ន្ធក្នុងហពុកីឡដ្ឋានជាតិ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការណែនាំកីឡាករឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណាធ្វើឡើងក្រោយពីអ្នកទំាង២នាក់ធ្វើការប្រកួតកាលពីសប្តាហ៍មុនមិនអស់ពីសមត្ថភាពសមជាកីឡាករឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណាឡើយ។ ក្នុងនាមជាកីឡាករត្រូវប្រកួតឲ្យអស់ពីសមត្ថភាពទោះបីចាញ់ ឬឈ្នះក៏ដោយ មិនត្រូវធ្វើឲ្យអ្នកទស្សនិកជន និងអ្នកគាំទ្រខកចិត្តទេ។

លោកប្រធានបានបន្តថា កីឡាករ ឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា គឺក្រុមកីឡាជម្រើសជាតិគុនខ្មែរត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅ ប្រទេសវៀតណាម ទីក្រុងហាណូយនាខែវិច្ឆិកាខាងមុខនេះ។ មិនថា ឡៅ ចិន្ត្រា និងកីឡាករ យ៉េន ឌីណា ក្រុមកីឡាគុនខ្មែរផ្សេងៗដែលប្រព្រឹត្តបែបនេះលោក និងសមាជិកប្រវតិបតិ្តសហព័ន្ធនឹងធ្វើណែនាំដូចគ្នា៕