បាក់​ចិត្ត​ស្តូក Concept ទូរសព្ទ iPhone X/X Plus ពណ៌​ទឹក​មាស​ខ្មៅ​និង​ស

អ្នក​រចនា​ល្បី​ឈ្មោះ​លោក Martin Hajek បាន​ចុះ​ផ្សាយ​នូវ​គំរូ​រាង (Concept) iPhone X និង X Plus សេរ៊ី​ឆ្នាំ ២០១៨ ស្ថិត​ក្នុង​ពណ៌​ទឹក​មាស លាយ​ឡំ​ពណ៌​ខ្មៅ​ និង​ស។ កាល​ពី​ឆ្នាំ​ទៅ​ក៏​ធ្លាប់​បង្ហាញ​ស្រដៀង​គ្នា មុន​ពេល iPhone X ដាក់​បង្ហាញ​ក្នុង​ខែ​កញ្ញា ប៉ុន្តែ​ធាតុ​ពិត​ចេញ​ត្រឹម​ពីរ​ពណ៌ រួម​មាន​ទឹក​ប្រាក់​និង​ប្រផេះ។

យ៉ាងណាមិញ​ បើ​តាម​ចចាមអារ៉ាម​នា​ពេល​កន្លង​ទៅ សម្រាប់ iPhone ឆ្នាំ​នេះ នឹង​ប្រើ​អេក្រង់ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ ប្រភេទ OLED សុទ្ធ​សាធ បន្ថែម​ការ​វិវត្ត​ន៍នូវ​ប្រព័ន្ធ TrueDepth ឲ្យ​កាន់​តែ​វិសេសវិសាល​ជាង​ម៉ូឌែល​បច្ចុប្បន្ន។