ទីបំផុត Real Madrid ដាក់តម្លៃខ្លួន Gareth Bale ត្រឹមតែ ….

(កីឡា)៖ តាមរបាយការណ៍របស់ប្រទេសអេស្បាញ បានបញ្ជាក់ថា ក្លឹប REAL MALRID ត្រៀមខ្លួនជាស្រេចដើម្បីឱ្យ Gareth Bale ចាកចេញក្នុងតំលៃ ២២ លានផោន។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះកាន់តែតានតឹងយ៉ាងក្នុងការចូលប្រកួត ដោយរកបានតែ ១៤ គ្រាប់ប៉ុណ្ណោះកាលពីរដូវកាលមុន។

Gareth Bale named as fastest footballer on the planet in Top 10 study -  AS.com

Bale ត្រូវ​បាន​រាយការណ៍​អស់​សង្ឃឹម​ក្នុង​ការ​ចាកចេញ​ពី Real Madrid បន្ទាប់​ពី​ក្លឹប​ស្ទាក់ស្ទើរ​​​ក្នុង​ការ​បង់​ប្រាក់​ផ្ដាច់​​​​លើ​កុងត្រា​នៅ​សល់​រយៈពេល​២​ឆ្នាំ​របស់​គេ​​ដែល​មាន​តម្លៃ​៣០,២​លាន​ផោន​​ ដើម្បី​ឲ្យ​​ទៅ​រក​ក្លឹប​ថ្មី។

Gareth Bale's move from Real Madrid will not be a loan, player's agent says  | Football | The Guardian

ប្រភព​ដដែល​បន្ត​ថា Zinedine Zidane លែង​ត្រូវ​ការ Bale ទៀត​ហើយ ប៉ុន្តែ​ក៏​មិន​ឲ្យ​គេ​ចេញ​ដោយ​​មិន​ទទួល​បាន​ប្រាក់​ដែរ។ ក្រុម​ធំ​នៅ​អង់គ្លេស​២​គឺ​ Manchester United និង Spurs មាន​ការ​ចាប់​អារម្មណ៍​លើ Bale៕ សម្រួល៖ យុទ្ធ