Ryan Giggs ៖ សមត្ថភាព Ronaldo អាចលេងរហូតដល់អាយុ ៤០ឆ្នាំ !

(កីឡា)៖ អ្នកចាត់ការសញ្ជាតិវែល Ryan Giggs ជឿថា តារាព័រទុយហ្កាល់ Cristiano Ronaldo រូបនេះមានសមត្ថភាពខ្លាំងនៅប៉ុន្មានឆ្នាំទៀត ឬលេងរហូលដល់ទៅអាយុ៤០ឆ្នាំឯណោះ ។

The remarkable job Ryan Giggs has done, the bold decisions that paid off  and why Wales can be a Euro 2020 force - Wales Online

លោក Giggs បានប្រាប់ទីភ្នាក់ងារព័ត៌មាន PA ថា “គាត់(Ronaldo) កំពុងលេងនៅក្លឹបកំពូល Juventus ។ Giggs បន្ថែមថា «កាលខ្ញុំនៅក្លឹបលេងក្លឹបកំពូល នៅបិសាចក្រហម ខ្ញុំលេងរហូតដល់អាយុ ៤០ឆ្នាំហើយ ដូច្នេះខ្ញុំសង្ឃឹមថា អាចឃើញគាត់បន្តលេងរហូតដល់គាត់មានអាយុ ៤០ ឆ្នាំដូចខ្ញុំដែរ” ។

Cristiano Ronaldo: Portugal star targeted Ryan Giggs when he joined Man Utd  - Mike Phelan | Football | Sport | Express.co.uk

បច្ចុប្បន្ន Ronaldo ត្រូវបានធ្វើកិច្ចសន្យាជាមួយក្លឹប Juventus រហូតដល់ឆ្នាំ ២០២២ ហើយកាលពីមុនគាត់បានបង្ហើបថាគាត់អាចលេងបានរហូតដល់អាយុ ៤០ ឆ្នាំប្រសិនបើរាងកាយរបស់គាត់អាចអោយគាត់នៅបានល្អបំផុត។

ចំណែក Ryan Giggs បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០១៤ ក្នុងអាយុ ៤០ ឆ្នាំ បន្ទាប់ពីលេងបាន ២៤ ឆ្នាំអោយក្រុមបិសាចក្រហម៕ សម្រួល៖​ យុទ្ធ