vivo Watch នឹងបង្ហាញ​ខ្លួននៅថ្ងៃទី ២២ ខែកញ្ញានេះចំនួនពីរទំហំគឺតម្លៃក្រោម ១៥០ ដុល្លារ

vivo គឺជាក្រុមហ៊ុនបន្ទាប់ដែលចូលទៅក្នុងពិភពនៃនាឡិកាវៃឆ្លាត។ រូបថតប៉ុន្មានសន្លឹកនៃនាឡិកាដែល​ត្រៀម​នឹង​ចេញ​នាពេលខាងមុខនេះបានលេចចេញនៅលើ Weibo រួមជាមួយលក្ខណៈពិសេសសំខាន់ៗមួយចំនួន។

vivo Watch នឹងបង្ហាញ​ខ្លួន​ពីរទំហំគឺ ៤២មីល្លីម៉ែត្រ និង ៤៦ មីល្លីម៉ែត្រដែល​ទំនង​ជាអាចអាចផ្លាស់ប្តូរខ្សែបាន។

លក្ខណៈពិសេសមួយចំនួនដែលបានចុះបញ្ជីរួមមានអេក្រង់ AMOLED តួដែកអ៊ីណុក​មុខងារ​តាមដានកាល់ឡូរី Spo2 និង​មុខងារ​បញ្ជារ​ដោយ​សម្លេង Jovi។ ក្រៅពីនេះក៏មាន​ការគាំទ្រការទូទាត់ប្រាក់ផងដែរ ប៉ុន្តែមិនច្បាស់ថាតើវានឹងធ្វើឱ្យវានៅក្រៅប្រទេសចិនយ៉ាងណា​ទេ។

តម្លៃនៃនាឡិកានេះនឹងចាប់ផ្តើមពី CNY999លុយយ័នចិន ដែលមានតម្លៃប្រហែល ១៤៥ ដុល្លារ។ ទន្ទឹមនឹងនេះ vivo Watch នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃទី ២២ ខែកញ្ញា។

ដោយ៖ Vireak