មកទស្សនា​វីដេអូដោះបំបែក​គ្រឿង Asus Zenfone 7 Pro មើល​គ្រឿង​កាមេរ៉ាថ្មីដែល​អាច​បង្វិល​បាន

ស្មាតហ្វូន Asus Zenfone 7 Pro គឺជាទូរស័ព្ទមួយប្រភេទ​ដែលមានកាមេរ៉ាអាច​បង្វិល​បាន សម្រាប់ប្រើ​ជាកាមេរ៉ាក្រោយផង និងជាកាមេរ៉ា​មុខផង។ ថ្មីៗនេះ​មាន​ Chanel Youtube មួយ​ឈ្មោះថា PBKreview បាន​ដោះ​បង្ហាញពី​ម៉ូទ័រ កាមេរ៉ា​ដែល​មាន​នៅ​ក្នុង​ទូរសព្ទ​មក​បង្ហាញ​។

មើល​តាម​វីដេអូ​ខាងលើ ម៉ូទ័រថ្មីនេះត្រូវ​បាន​ដាក់​នៅជាប់​នឹង​ដុំកាមេរ៉ា ដែល​ខុសពី​នៅលើ Zenfone 7 ដែល​​ប្រើ​ប្រាស់​ម៉ូទ័រ​នៅ​ក្នុង​កាមេរ៉ា​តែម្តង។

Zenfone 7 Pro ហាក់ដូចជាងាយស្រួលក្នុងការរុះរើផ្នែកភាគច្រើន ប៉ុន្តែគ្រាន់តែផ្នែកខ្លះ​វាមាន​ខ្សែភ្លើងរញ៉េរញ៉ៃ ធ្វើ​អោយ​ពិបាក​ដោះបន្តិច។

ដោយ៖​ Vireak