សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរាជទូតជប៉ុន អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត

កំពត៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូ សម្ពោធដាក់ឱ្យដំណើរការ ជាផ្លូវការ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ដែលសាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃ ជាង ២៦លានដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ។