កាល​បរិច្ឆេទមកដល់របស់ទូរសព្ទ​ LG Wing ត្រូវបានកំណត់យក​ថ្ងៃទី ៥ ខែតុលា

ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន LG ដែលមានការរចនាប្លែក​ជាអក្សរ T ត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃទី ៥ ខែតុលាខាងមុខ។ ការបើកដំណើរការនេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទី​នៅពេលពីរសប្តាហ៍បន្ទាប់គឺនៅថ្ងៃទី ២៥ ខែកញ្ញា​នេះ ប៉ុន្តែនៅទីបំផុតក្រុមហ៊ុនផលិតកូរ៉េបានសម្រេចចិត្តពន្យារពេលដោយលើកទៅដល់ថ្ងៃទី៥ ខែតុលាវិញ។

ទូរស័ព្ទនេះនឹងមានអេក្រង់ទំហំ ៦,៨ អ៊ីញដែលអេក្រង់ទី ២ មានរាងការ៉េ ទំហំ៤អ៊ីញ ។ ឧបករណ៍នេះនឹងត្រូវបានបំពាក់ដោយឈីប Snapdragon 765G រួមជាមួយរ៉េមទំហំ ៨ ជីហ្គាបៃ។ ខណៈពេលដែលតម្លៃដំបូងត្រូវបានគេសន្មត់ថាប្រហែល ២ លានវ៉ុន ដែល​ប្រហាក់​ប្រហែល​នឹង ១៦០០ ដុល្លារ។

ដោយ៖ Vireak