នាឡិកាឆ្លាត OnePlus Watch ក៏នឹង​ជិតបង្ហាញ​ខ្លួន​ដែរបន្ទាប់ពី​នាឡិការបស់ Vivo

ភ័ស្តុតាងដំបូងដែលនាឡិកាឆ្លាតវៃ OnePlus បានលេចចេញមកកាលពីប៉ុន្មានសប្តាហ៍ធ្វើ​ងោយមនុស្សជាច្រើនបានសន្និដ្ឋានថាវានឹងខ្ចីការរចនាពីនាឡិកាដៃដែលទើបនឹងចេញរបស់ Oppo ។

ស្រាប់​តែ​ម្សិល​មិញ​នេះ Max J. បានបង្ហោះរូបភាពដោយមានតម្រុយថា OnePlus Watch ដោយ​ថែម​ទាំង​បញ្ជាក់​ផងដែរ​ថាការរចនារបស់​នាឡិកាឆ្លាត​នេះ​នឹង​មានរាងបែបនាឡិកាបុរាណគឺរាងជារង្វង់ដែលច្រានចោលពាក្យចចាមអារាមដែលថានាឡិកាឆ្លាតវៃ OnePlus ខ្ចីការរចនាពី Oppo។

ដោយ៖ Vireak