ស្ទើមិនគួឲ្យជឿ! កូនស្រី ខៀវ សានសាណា មានក្តីស្រមៃចង់ក្លាយជាតារាកំប្លែង

(ភ្នំពេញ)៖ ទស្សនិកជនបានស្គាល់ហើយថា អ្នកនាង ខៀវ សានសាណា គឺជាពិធីការិនីមួយរូប ដែលមានសមត្ថភាពអាចធ្វើជាពិធីការិនីបានយ៉ាងល្អ ទាំងភាសាជាតិនិងអង់គ្លេស ហើយជាហេតុធ្វើឲ្យនាងក្លាយជាបុគ្គលលេចធ្លោ ប្រចាំក្រុមហ៊ុននីមួយៗ តែងតែជ្រើសយកអ្នកនាងធ្វើជា MC ឲ្យក្រុមហ៊ុនរបស់ខ្លួន ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺកូនស្រី របស់ពិធីការិនីរូបនេះបានទម្លាយថាខ្លួន មានក្តីស្រមៃទៅថ្ងៃអនាគត ចង់ក្លាយជាតារាកំប្លែង។

ជារឿងមួយដែលនឹកស្មានមិនដល់ និងអស់សំណើចណាស់ ដែលកូនស្រីរបស់អ្នកនាង​ខៀវ សានសាណា មានដុងជាអ្នកសិល្បៈកាត់តាមម្តាយរបស់ខ្លួន ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន នឹកស្មានមិនដល់នោះ គឺការស្រវ៉ាយកអាជីពសិល្បៈ គឺខុសស្រឡះពីម្តាយរបស់ខ្លួនទាំងស្រុង។ ថ្មីៗនេះ អ្នកនាង បានបង្ហើបឲ្យដឹងថា កូនស្រីកូនកាត់របស់អ្នកនាង គឺមានចិត្តស្រលាញ់សិល្បៈខ្លាំងដូចអ្នកនាង គឺកូនស្រីចូលចិត្តរាំ ច្រៀង ហើយមិនតែប៉ុណ្ណោះថែមទាំងមានក្តីស្រមៃចង់ក្លាយជាតារាកំប្លែងល្បីឈ្មោះទៅថ្ងៃអនាគតថែមទៀតផង។

ទាក់ទងទៅនិង ការលើកឡើងពីក្តីស្រមៃរបស់កូនស្រីបែបនេះ អ្នកនាង​សាណា បានប្រាប់ឲ្យដឹងថា អ្នកនាងមិនរារាំងការស្រលាញ់ និងក្តីស្រមៃរបស់កូនឡើយ ពោលប្រសិនបើកូនស្រលាញ់ អ្នកនាងក៏ពេញចិត្ត ក្នុងការបើកឱកាស និងជួយតម្រង់ទិសឲ្យកូនផងដែរ៕ (ដោយ៖ ពិជ័យបុត្រ)