ឮថា​តារា​ស្រី​៣​រូប​នេះ​ ជ្រោមជ្រែង Couple Run​ មិន​គិត​​ចំណេញ

បន្ទាប់​​ពី​បង្កើត​ភាព​រំជើប​រំជួល​​ថា Couple Run លើក​ទី៣ឆ្នាំ​នេះ​ធ្វើនៅ​ សៀមរាប តារា​ស្រី​ល្បី​ឈ្មោះ​ ៣​ រូប​សុខ​ចិត្ត​ចូលរួម​គាំទ្រ​សកម្មភាព Couple Run មិន​ទារ​កម្រៃ​ ដោយ​ហេតុផល​ថា​កម្មវិធី​​នេះ​​ផ្ដោត​សំខាន់​លើ​ការ​លើក​ស្ទួយ​ស្ត្រី​ខ្មែរ និង​​ស្វែង​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ឋា​។

តារា​ល្បី​ឈ្មោះ​ទាំង​៣ រួម​មាន៖

១.តារា​ចម្រៀង​​ មាស សុខ សោភា

តារា​ចម្រៀង​សំនៀង​ផ្អែម​រូប​នេះ​បាន​ចូល​រួម​ជាមួយ​ Couple Run តាំង​ពី​ឆ្នាំ​ដំបូង​មក​​ម្ល៉េះ ហើយ​មិន​ដែល​ទារ​ប្រាក់​កម្រៃ​នោះ​ទេ។ ឆ្នាំ​នេះ​ផ្ទាល់ ម្ចាស់បទ “មេឃកំពុងភ្លៀងហើយ” ក៏នឹង​មាន​បទ​ថ្មី រៀប​រាប់​ពី​អារម្មណ៍​របស់​នារី ជាពិសេស​ត្រូវ​នឹង​បងៗ​ ដែល​ទើប​នឹង​រៀប​ការ​ហើយ និង​សកម្មភាព​ពិសេសៗ​ជាច្រើន​ទៀត​ ដើម្បីញុំាង​ឲ្យ​បរិយាកាស​កម្មវិធី​កាន់​តែ​សប្បាយ ដូច្នេះ Fan ទាំង​អស់​គ្នា​កុំ​ភ្លេច​មក​ចូល​រួម​ឲ្យ​បាន​កុះ​ករ​ណា។

២. កញ្ញា​ ហង្ស​ សូរិយ៉ាន់

តារា​សម្ដែង និង​បង្ហាញ​ម៉ូដ​រូប​នេះ​បាន​ចូលរួម​សម្ដែង​ក្នុង​វីដេអូ​​ផ្សព្វផ្សាយ​ពី​ Couple Run ​ដោយ​មិន​យក​ប្រាក់​កម្រៃ​ឡើយ​ នេះ​ព្រោះ​តែ​កញ្ញា​ចង់​ចូល​រួម​សកម្មភាព​ជួយ​សង្គម។

៣.កញ្ញា​ ចាន់​គង់​ការ

តារា​បង្ហាញ​ម៉ូដ​ ម្ចាស់​ជយ​លាភី​កម្មវិធី Cambodia Next Top Model រូប​នេះ​តែង​ចូល​រួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ពី Couple Run តាំង​ពី​ប្រកាស​ចាប់​ផ្ដើម​មក​ម្ល៉េះ។ ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ គង់ការ ក៏​មិន​ដែល​ភ្លេច​សកម្មភាព​សប្បុរសធម៌​នានាក្នុង​សង្គម​ឡើយ ជាក់ស្តែង Coupe Run នេះ​នាង​នឹង​ចូលរួម​ដើម្បីលើកកម្ពស់ស្ត្រី ក៏​ដូចជា​ផ្តល់​កម្លាំង​ចិត្ត​ ជាពិសេ​ស​បាន​ចូលរួម​ចំណែក​ជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា​ផងដែរ។

ឆ្នាំមុនៗ កម្មវិធី​រត់​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​សង្គម​មួយ​នេះ​តែង​ធ្វើ​នៅ​ភ្នំពេញ​​ចំ​ថ្ងៃ ១៤កុម្ភៈ ដោយ​ឡែក​សម្រាប់​ឆ្នាំ​ទី៣​នេះ ក្រុម​ការងារ​សម្រេច​ប្ដូរ​ទៅ​ធ្វើ​នៅ​ខេត្ត​សៀម​រាប​វិញ​ចំ​ថ្ងៃ ៨​មីនា​ ​ដើម្បី​អបអរ​ទិវា​សិទ្ធិនារី និង​អំណោយ​ផល​ដល់​អ្នក​សៀមរាប​បាន​ចូល​រួម​ផង​ដែរ​។​ នេះបើ​តាម​ការ​លើក​ឡើង​ពីលោក មុត បញ្ញា ប្រធាន​ផ្នែកលក់និងទីផ្សាររបស់ក្រុម​ហ៊ុន Watch Empire ដែល​ជា​អ្នក​ផ្តួច​ផ្ដើម​ឲ្យ​មាន​កម្មវិធី​នេះ។

ចុះ​អ្នក​ចាប់​អារម្មណ៍​ចង់​ចូល​រួម​ឬ​ អត់​ ? ប្រញាប់​ឡើង! សំបុត្រ​មាន​កំណត់ !

អ្នក​អាច​រក​ទិញ​សំបុត្រ​ចូល​រួម​បាន​នៅ​គ្រប់​សាខា​របស់​ ក្រុមហ៊ុន Watch Empire ជា​អ្នក​រៀប​ចំ​កម្មវិធី​នេះ​ដូច​ខាង​ក្រោម​៖

  • Ice-Watch មុនី​វង្ស៖ ផ្ទះ 169Eo ផ្លូវ 93 មហា​វីថី​មុនី​វង្ស មនោរម្យ 7មករា ភ្នំពេញ ​ទូរសព្ទ ០៧៧ ៧៥ ១០ ០០
  • Ice-Watch អ៉ី​អន​មល៖ ជាន់​ទី១ ជិត Chat time ទល់​មុខ Lock & Lock ទូរ​សព្ទ ០៧៧ ៨៥ ១០ ០០
  • Ice-Watch ស្ទឹង​មាន​ជ័យ ៖ ក្នុង​ទំនើប​ស្ទឹង​មាន​ជ័យ​ថ្មី ជាន់​ផ្ទាល់​ដី ទល់​មុខ Lucky Super market ទូរសព្ទ ០៩៥ ៨៥ ១០ ០០
  • Ice-Watch សូរិយា៖ ជាន់ទី២, នៅ​ទល់​មុខ Lotteria Burger, ទូរសព្ទ ០៧៨ ៨៥ ១០ ០០
  • Ice-Watch សៀមរាប៖ ផ្ទះ 11E0 ផ្លូវ​ជាតិ​លេខ 6 (​នៅ​កាច់​ជ្រុង​ស្តុប​សណ្ឋាគារ សុខា និង ត្រីកោណ​មាត , ជិត​ព្រះ​អង្គ​ចេក ព្រះអង្គ​ចម) ទូរសព្ទ ០៩៥ ៨៨៨ ៨៥០
  • Ice-Watch បាត់​ដំបង៖ ផ្ទះ​លេខ 91E0 ផ្លូវ​លេខ 3 ជិត​សណ្ឋាគារ​ប៉ារីស ទូរសព្ទ ០៧៧ ៣០ ៣០ ០០។
  • ប្រភព សប្បាយ