ផ្ទុះទៀតហើយ! ខេមរៈ សិរីមន្ត ចាប់ដៃគូជាមួយ សុគន្ធ និសា ក្នុងបទ “គុណពុកម៉ែ” (មានវីដេអូ)

ក្រោយពីចេញបទថ្មីអបអរឱកាសបុណ្យភ្ជុំបិណ្ឌមិនទាន់សាបរលាបការគាំទ្រពីមហាជនផង ស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញបទថ្មីសម្រាប់អបអរឱកាសបុណ្យភ្ជុំបិណ្ឌមួយបទបន្ដទៀតមានចំណងជើងថា “គុណពុកម៉ែ” ដែលចូលរួមសម្ដែងដោយអ្នកនាង សុគន្ធ និសា

ដូចការសង្ស័យដែលគេនិយាយថា ហង្សមាស ក្រោយពីលោក ព្រាប សុវត្ថិ ដកខ្លួនថយទៅ នោះកេរ្តិ៍ឈ្មោះរបស់ ខេមរៈ សិរីមន្ត នឹងឡើងខ្ពស់ត្រដែង ព្រោះថា ភ្នំដែលធ្លាប់តែមានខ្លាពីរ ប៉ុន្តែស្រាប់តែខ្លាមួយរត់ឡើងទៅគ្រហឹមលើទ្រនំផ្សេងទៅហើយ រឿងអីថាស្ដេចខ្លាទោលក្នុងទ្រនំចាស់នេះមិនឡើងចាងនោះ។

ក្រោយបទថ្មីនេះចេញផ្សាយមិនបានប៉ុន្មានម៉ោងផងក៏មានការចុចចែករំលែកជាច្រើន ជាមួយនឹងពាក្យសរសើរថា ការចាប់ដៃគូសម្ដែងជាមួយអ្នកនាង សុគន្ធ និសា លើកនេះគឺជារសជាតិថ្មីប្លែក ខណៈដែលតាំងពីរើទ្រនំចូលហង្សមាស ពេលណាមក តារាទាំងពីរដួងនេះមិនដែលបញ្ចេញស្នាដៃរួមគ្នាទេ ហើយនេះគឺជាលើកទីមួយហើយ៕

ដោយ៖ ភូមិន្ទ