សូមជួយគាំទ្របេក្ខជនជាជនជាតិកម្ពុជា សំរាប់ក្រុមប្រឹក្សាក្រុងក្នុងតំបន់ Springvale និងNoble Park​ នៃប្រទេសអូស្ត្រាលី

វាពិតជាដំណឹងដ៏គួរជាទីរីករាយណាស់ ហើយក៏ជាមោទភាពសំរាប់ប្រជនជាកម្ពុជាយើង ជាទីពិសេសប្រជាជនខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលីដែលក្នុងពេលនេះមានជនជាតិខ្មែរយើង៤រូប បានឈរជាបេក្ខជនក្នុងដំណែងក្រុមប្រឹក្សាក្រុងក្នុងតំបន់ Springvale និង Noble Park ។

បេក្ខជនទាំង៤រូបសំរាប់ទីក្រុង Greater Dandenong នោះគឺ ទី១ អ្នកស្រី Leang V.Kong ទីក្រុង Springvale South , ទី២ លោក Richard Lim OAM JP ទីក្រុង Springvale Central Ward , ទី៣ Angela Holl ទីក្រុង Springvale North Ward និងអ្នកស្រី Sopie Tan ។ ជាការពិតជនជាតិខ្មែរយើងទាំង៤នាក់នេះ ថ្វីបើគេមិនបានដឹងថា គាត់មាននិន្នាការនយោបាយជាអ្វី ប៉ុន្តែការជ្រើសរើសយកពួកគាត់មកឈរឈ្មោះជាបេក្ខជនសំរាប់ក្រុមប្រឹក្សាក្រុងនៅលើទឹកដីនៃប្រទេសអូស្ត្រាលី គឺជាកិតិ្តយសយ៉ាងសមរម្យមួយដែរ ហើយយើងសង្ឃឹមថា នៅពេលដែលអ្នកទាំងនេះបានទទួលការគាំទ្រនិងជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង Greater Dandenong គាត់នឹងធ្វើការបម្រើប្រជាជនទាំងអស់រួមទាំងជនជាតិកម្ពុជាយើង ដែលកំពុងរស់នៅទីក្រុងនោះផងដែរ ។ យើងក៏សង្ឃឹមថា ពួកគាត់នឹងជួយលើកស្ទួយកិត្តិយសជាតិកម្ពុជារបស់ខ្លួនដែលផ្ទុយពីខ្មែរខ្លះ ដូចជាក្រុមពួក ហុង លីម , ជា យូហ៊ន និង តាក់ ម៉េងហ៊ាង ដែលជាសកម្មជនផ្តាប់មុខរបស់ក្រុមប្រឆាំង មិនត្រឹមតែប្រព្រឹត្តអំពើពុករលួយបង្កើតរឿងអាស្រូវ ស៊ីរូងផ្ទៃក្នុងនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងហ៊ានបើកបបូរមាត់ដ៏សំអុយគគ្រក់របស់ខ្លួន វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ប្រមាថមាក់ងាយមកលើប្រជាជនកម្ពុជាយ៉ាងល្ងីល្ងើ និងថោកទាបបំផុត។

ទោះយ៉ាងណាយើងសង្ឃឹមថា បេក្ខជនតំណាងសំរាប់តំណែងសមាជិកក្រុមប្រឹក្សាក្រុង Greater Dandenong នឹងមិនដើរតាមលំអានរបស់ក្រុម ហុងលីម ឡើយ ហើយយើងសូមជូនពរឲ្យអ្នកទាំង៤ បានទទួលការគាំទ្រនឹងបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនេះ ៕ SKY NEWS