គួរឱ្យសរសើរ! តារា ៣ ដួងប្រកាសថាមិនផ្សព្វផ្សាយពីគ្រឿងស្រវឹង

បើទោះបីជាការផ្សព្វផ្សាយពីគ្រឿងស្រវឹងទទួលបានតម្លៃខ្លួនខ្ពស់ ហើយមានតារាល្បីៗមួយចំនួនធំចូលរួមផ្សព្វផ្សាយយ៉ាងខ្លាំងក្លាផុសផុរក៏ពិតមែន ប៉ុន្តែក៏មានតារាមួយចំនួនតូចបានចេញមុខប្រកាសជាសាធារណៈថា ខ្លួនមិនចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងនោះឡើយ បើទោះបីជាឱ្យតម្លៃខ្លួនខ្ពស់យ៉ាងណាក៏ដោយ។ តារាទាំងនោះមានដូចជាលោក នីកូ កញ្ញា ពេជ្រ ចរណៃ និង លោក សាវិន ហ្វីលីព ជាដើម។

១/. លោក នីកូ៖ តាំពីគ្រាដែលតារាវ័យក្មេងស្រស់សង្ហាររូបនេះល្បាញល្បីកាលណា លោកមិនដែលមានវត្តមានក្នុងការផ្សព្វផ្សាយគ្រឿងស្រវឹងនោះឡើយ។ លោកក៏ធ្លាប់បានបញ្ជាក់ជាសាធារណៈថា នេះជាគុណតម្លៃរបស់លោកក្នុងការជួយសង្គមក្នុងនាមជាសិល្បករមួយរូប។

២/. កញ្ញា ពេជ្រ ចរណៃ៖ តារាក្បាច់គុនល្បុក្កតោខ្មែររូបនេះ ធ្លាប់បាននិយាយថា កន្លងមកធ្លាប់មានក្រុមហ៊ុនផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងទាក់ទងនាងឱ្យថតផ្សព្វផ្សាយដែរ ក្នុងតម្លៃខ្លួនមួយគុណនឹង ២០ ប៉ុន្តែកញ្ញាបដិសេធមិនទទួលនោះឡើយ។

៣/. សាវិន ហ្វីលីព៖ តារាសម្ដែងកូនបីរូបនេះក៏មានឧត្ដមគតិខ្ពស់ក្នុងអាជីពផងដែរ។ លោកធ្លាប់បានបញ្ជាក់ថា បើឱ្យលោកចូលរួមផ្សព្វផ្សាយគ្រៀងស្រវឹង វាមិនខុសអ្វីដែលឱ្យលោកចូលរួមបង្កើនគ្រោះថ្នាក់ចរាចរណ៍នោះទេ៕

ដោយ៖ ភូមិន្ទ