ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់នៅតែបន្តបង្ក្រាបបទល្មើសនេសាទក្នុងរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

(ពោធិសាត់) នៅថ្ងៃទី 12 កញ្ញា 2020 ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានចេញធ្វើការបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវទឹកឡើងគោលដៅផ្សេងគ្នា

កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទគោលដៅទី១ សង្កាត់រដ្ឋបាលជលផលស្រុកបាកាននែមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ដែលដឹកនាំដោយលោក លឹមសុក្រិត បានថាការជាមួយយោធាខេត្តចុះធ្វើការពិនិត្យនិងបង្ក្រាបបទល្មើសនេសាទដែលធ្វើឡើងនៅថ្ងៃ 12 កញ្ញា 2020 នៅចំណុចកោះកណ្ដាលឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះសមត្ថកិច្ចបានធ្វើការឬនិងបំផ្លាញចោលរបាំងស្បៃមុងចំនួន 10 កន្លែងប្រវែង 1.200 ម៉ែត្រកងស្បែកមុង 22 មាត់បង្គោលចម្រឹង 250 ដើមនិងចាក់លែងកូនត្រីចំរុះចូលទៅក្នុងទន្លេវិញផងដែរ

នៅថ្ងៃដដែលនេះផងដែរក្រុមការងារចម្រុះគណៈបញ្ជាការឯកភាពរដហឋបាលខេត្តពោធិ៍សាត់ដែលដឹកនាំដោយឯកឧត្តម ខូយរីដា អភិបាលរងខេត្តពោធិ៍សាត់និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងមានការសហការពីនាយផ្នែកក្រគរនិងនាយសង្កាត់និងមន្ត្រីបរិស្ថានយោធាបានចុះធ្វើការបង្ក្រាបបទល្មើសនេសាទចាប់ពីឃុំកំពង់ហ្លួងរហូតដល់ភូមិជ្រោយស្ដីឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះផងដែរសមត្ថកិច្ចចម្រុះបានធ្វើការរស់រឿងនិងបំផ្លាញចោលនូវរបាំងសាច់អួនក្រឡា 4 ខ្សែប្រវែង 800 ម៉ែត្រនិងក្បាលប 6គ្រឿង

ដោយឡែករបាំងស្បៃមុង 5 ខ្សែប្រវែង 600 ម៉ែត្រលង់កងស្បៃមុង 10 មាត់បង្គោលចម្រឹង 350ដើម និងចាក់លែងកូនត្រីចម្រុះនៅក្នុងទន្លេវិញផងដែរ

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះផងដែរអភិបាលរងខេត្តពោធិ៍សាត់ឯកឧត្តមខូយរីដា បានធ្វើការផ្តាំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើការនេសាទនៅក្នុងរដូវបិទនេសាទត្រីកំពុងកូននិងកុំកាប់ព្រៃលិចទឹកដែលជាជម្រកថនិកសត្វគ្រប់ប្រភេទ

អភិបាលរងខេត្តពោធិ៍សាត់ក៏បានធ្វើការអំពាវនាវដល់ក្រុមការងារចម្រុះត្រូវតែពង្រឹងការងារបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទឲ្យបានដូចភ្លៀងរលឹមនៅធ្វើយ៉ាងណាឱ្យបទល្មើសនេសាទមានការថយចុះនៅកម្រិតតិចបំផុត ដោយសុក្ខារិន (យុទ្ធ)