សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១០នាក់ ម៉ូតូ៥គ្រឿង បំពាក់កែច្នៃស៊ីម៉ាំង(ប្រែនៗៗ)បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ចូលមកលេងនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចឃាត់ខ្លួនយុវជន ១០ នាក់និងម៉ូតូ ៥គ្រឿង ដែលគ្មានស្លាកលេខ និងបំពាក់ស៊ីមាំងប្រែនៗ បានទៅរោម៉ូតូនៅតំបន់ទឹកធ្លាក់ស្រែអំពិល ។ ក្រោយពីជិះរោផ្អើលភ្ញៀវហើយក៏បានជិះម៉ូតូរត់ចេញមកក្រៅវិញ ក៏ត្រូវបានកម្លាំងប្រជាការពារ និងសមត្ថកិច្ចនគបាលធ្វើការស្ទាក់ចាប់បានយុវជន ១០នាក់និងម៉ូតូ១០គ្រឿងនៅរសៀលថ្ងៃទី១៣កញ្ញា២០២០នៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ឃុំក្តុលលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងបាននាំយកមកប៉ុសន៍រដ្ឋបាលក្តុលសែនជយ័ផងដែរ ។

សេចក្តីរាយការណ៍បានអោយដឹងថា ក្រុមយុវជនទាំង១០នាក់រួមនិងម៉ូតូ៥គ្រឿងមានទីលំនៅឯស្រុកកំពង់ត្រឡាចសាលាលេខប្រាំ។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ ស្រុកទឹកផុស បានអោយដឹងថា ក្រោយពីមានសភាពភ្ញាក់ផ្អើលនេះភ្លាមលោកក៍បានបញ្ជាអោយសមត្ថកិច្ចនិងបានសហការ ពីនាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្តុលសែនជ័យ ដោយមានការចូលរួមពីកម្លាំង ប្រជាការពារ ផងនោះបានចុះឃាត់ក្រុមយុវជន ចំនួន១០នាក់និងម៉ូតូ៥គ្រឿងដែលបំពាក់ស៊ីម៉ាំងកែឆ្នៃ(ប្រែន)ធ្វើអោយមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ ដែលបានចូលមកលេងកម្សាន្តនៅក្នុងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិលដោយបានរោម៉ូតូធ្វើឲ្យឮសំឡេងខ្លាំងៗធ្វើអោយបាត់បង់សណ្តាប់ធ្នាប់នៅទីបេះផងដែរ។

សេចក្តីរាយការណ៍ពីតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលបានឲ្យដឹងថានៅល្ងាចនេះផងដែរលោក ម៉ឹងវិសាលសុខ មេឃុំក្តុលសែនជ័យបានឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដល់សែនជ័យធ្វើការអប់រំណែនាំដល់យុវជនទាំង 10 នាក់និងបានធ្វើកិច្ចសន្យាបញ្ឈប់ការបើកម៉ូតូបំពាក់បំពុងស៊ីម៉ាំង ប្រែនៗបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍នៅតំបន់ទឹកធ្លាក់ស្រែអំពិលទៀតនិងបានឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញថ្ងៃនេះផងដែរ ។

សូមបញ្ជាក់ផងដែរថានៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ឆ្នាំងមានការការពារសន្តិសុខសណ្ដាប់ធ្នាប់ដោយនគរបាលមូលដ្ឋាននិងប្រជាការពារនៅតាមតំបន់ទាំងអស់នោះដល់ភ្ញៀវទេសចរដែលចូលមកលេងកម្សាន្តផងដែរ ៕ ដោយ សុក្ខារិន