ឆៃលី ដាឡែន អនុញ្ញាតឱ្យប្រុសម្នាក់ស្ទាបទ្រូង ក្រោយទទួលងារជាមេម៉ាយ

អ្នកចម្រៀងនិងសម្ដែង មេម៉ាយក្ដៅស្រួយ មឿន ម៉ាឡែន ហៅ ឆៃលី ដាឡែន បានព្រលយរូបថតថានាងមានអ្នកកៀកកើយស្អំបេះដូងវិញហើយ ក្រោយពីលែងលះស្វាមី ហើយទទួលងារជាមេម៉ាយកូនមួយកាលពីពាក់កណ្ដាលឆ្នាំ ២០១៩ រួចមក។

ហាក់មិនចង់ឱ្យងារជាមេម៉ាយតោងជាប់ខ្លួនវែងឆ្ងាយទៅមុខទៀត ថ្មីៗនេះអ្នកនាងបានព្រលែងរូបថតដ៏ស៊ីអារម្មណ៍មួយភ្ជាប់ដោយដៃបុរសម្នាក់ដាក់លើដើមទ្រូងរបស់នាង ក្នុងកាយវិការយ៉ាងស្អិតល្មួតដូចជាគូស្នេហ៍ដែលយល់ចិត្តថ្លើមគ្នាមកជាយូរ។ បើទោះបីជាមិនបានព្រលយសារថាបុរសម្នាក់នោះជាអ្នកណា ប៉ុន្តែអ្នកនាងឱ្យបានឱ្យមហាជនទាយក្នុងន័យលេងសើចថា៖ “មានអ្នកណាទាយត្រូវទេ​ ? ថាដៃនេះជាដៃរបស់អ្នកណា? តែហាមម្ចាស់ដៃចូលទាយ​នឹងអ្នកនៅក្នុងកម្មវិធីនឹង​ អ្នកណាទាយត្រូវ​ ខ្ញុំឱ្យថើបម្ចាស់ដៃហ្នឹង”

ការបញ្ចេញកាយវិការស្និទ្ធស្នាលជាមួយបុរសអនាមិករហូតដល់បណ្ដោយខ្លួនឱ្យគេដាក់ដៃស្ទាបលើដើមទ្រូងនេះត្រូវមហាជនប៉ាន់ប្រមាណថា មិនយូរទេ ឆៃលី ដាឡែន ច្បាស់ជាគ្រវែងចោលងារជាមេម៉ាយ ហើយច្បាមយកបុរសណាម្នាក់ជាទ្រនាប់បេះដូង ស្អំដួងចិត្តនាងជាថ្មីជាក់ជាមិនខាន៕

ដោយ៖ ភូមិន្ទ