ក្រោយដោះលែងចេញពីពន្ធនាគារ ហ្វីលីពីននិរទេសទាហានអាមេរិក ដែលសម្លាប់ស្ត្រីកែភេទ ឲ្យចេញពីប្រទេស

(អន្តរជាតិ)៖ កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលហ្វីលីពីន បានធ្វើការនិរទេសទាហាអាមេរិកម្នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទសម្លាប់ស្ត្រីកែភេទម្នាក់ ឲ្យចាកចេញពីពីប្រទេស។

ទាហានរូបនេះឈ្មោះ Pemberton បានធ្វើអំពើឃាតកម្មនេះកាលពីឆ្នាំ២០១៤ ទៅលើស្ត្រីកែភេទនាង Jennifer Laudeនៅក្នុងសណ្ឋាគារមួយក្នុងទីក្រុង Olongapo ដែលនៅក្បែរមូលដ្ឋានទ័ពម៉ារីនអាមេរិកដាក់ប្រចាំក្នុងប្រទេសហ្វីលីពីន និងត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារកាលបីឆ្នាំ២០១៥។
ជននេះត្រូវបានលោកប្រធានាធិបតីឌូយទែរតេ លើកលែងទោសកាលពីសប្តាហ៍មុន។ ប៉ុន្តែការលើកលែងទោសនេះ បានធ្វើឲ្យលោកប្រធានាធិបតី ទទួលរងការវាយប្រហារជុំទិសពីសំណាក់ប្រជាជនហ្វីលីពីន និងសង្គមស៊ីវិលក្នុងប្រទេស ដោយបានហៅទង្វើនេះថា គឺជាការចំអកឲ្យប្រពន្ធ័យុត្តិធម៌។ ដោយ៖សារឹទ្ធ(Micheal)