រថយន្តម៉ាកកាម៉ារីគូថស្វិត បើកបរក្នុងស្ថានភាពស្រវឹង បុករះម៉ូតូ៣គ្រឿង​ បណ្តាលឲ្យមនុស្ស៦នាក់របួសធ្ងន់ស្រាល

(កំពង់ឆ្នាំង)៖ មនុស្ស ៦ នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តដែលបើកបរក្នុងស្ថានភាពស្រវឹងបានបុករះម៉ូតូ 3 គ្រឿងបណ្តាលអោយរងការខូចខាត់ផងដែរ ។ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៧និង១០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ ដែលបណ្ដាលឲ្យមនុស្ស ៦ នាក់រងរបួសធ្ងននិងស្រាលនៅ ចំណុចស្ពាន អលាំងត្រាច នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ ៥៣ ស្ថិតនៅន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥និង២៦ ស្ថិតក្នុងភូមិសាស្រ្តភូមិវាលស្បូវ ឃុំ តាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលចុះដល់កន្លែងកើយហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្ត និងម៉ូតូ៣គ្រឿងបើកបរក្នុងដំណើរច្រាស់ទិសគ្នា ម៉ូតូទាំង៣គ្រឿង បើកក្នុងពីទិសដៅពីខាងកើត ទៅទិសខាងលិច រីឯរថយន្តម៉ាកកាម៉ារីគូថស្វិត ពណ៍ក្រហម ពាក់ផ្លាកលេខ ង.៦១៧១ ភព២ បើកចេញពីទិសខាងលិច ទៅទិសខាងកើត ។ នៅពេលរថយន្តបើកទៅដល់ចំណុចខាងលើបានបុករះម៉ូតូ៣គ្រឿង បណ្តាលអោយរងរបួសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន៦នាក់ ប្រុស៥នាក់ធ្ងន់ ស្រី១នាក់ បានរងរបួសធ្ងន់និងស្រាលផងដែរ។

សមត្ថកិច្ចនគបាលបានអោយដឹងថា អ្នកបើកបររថយន្តឈ្មោះ សាយ ឧត្តមជីវ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិដំពាក់ពពូល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើនាំយកមកពិនិត្យជាតិអាកុលដោយរកឃើញ ០.៥១ ហើយបានប្រគល់អ្នកបើកបររថយន្តអោយទៅជំនាញចរាចរណ៍នាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងដើម្បីសួរនាំ ។

ដោយឡែកម៉ូតូនិងរថយន្តជំនាញនគបាលស្រុកបានដកហូតយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកទឹកផ្សេង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។ ដោយឡែកអ្នករងគ្រោះពុំត្រូវបានដឹងឈ្មោះនិងអស័យដ្ឋាននៅឡើយទេ ៕ ដោយ សុក្ខារិន (យុទ្ធ)