គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ង់បុកកង់បីឥណ្ឌាស្លាប់មនុស្ស២នាក់

(ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ង់បើកបុកកង់បីឥណ្ឌា ស្លាប់មនុស្ស ២នាក់នៅនឹងកន្លែងកើតហេតុ។

នារីវ័យក្មេង​ និង​ អ្នករត់កង់បីឥណ្ឌា​ បានស្លាប់ទាំង០២​នាក់​ នៅវេលាម៉ៅង ១០យប់ ថ្ងៃទី១៣ ខែ​កញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី​ភ្នំ​ពេញ។

សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់ បានបើកបុកកង់បីឥណ្ឌា​ហើយទៅប៉ះរថយន្ត​មួយគ្រឿងទៀតបណ្តាលឱ្យខ្ទាតទៅប៉ះរថយន្តមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាស់ផ្លូវគ្នា ចំណែក​ង់​បីឥណ្ឌាបុកផ្ទប់ជាមួយរថយន្តក្រឡុកស៊ីម៉ង់ បណ្តាល​ឱ្យអ្នកនារីអ្នកដំណើរ និងអ្នកបើកនៅ​លើ​កង់​បីឥណ្ឌាស្លាប់នៅនិងកន្លែង។

នារីដែលស្លាប់មានឈ្មោះ មាស ស៊ាងលី អាយុ ២៥ ឆ្នាំ ជា​អ្នក​រស់នៅក្នុងរាជធានីភ្នំពេញ ចំណែកបុរសអ្នកបើកកង់បីមិនទាន់ស្គាល់អត្តសញ្ញាណ៕

(ដោយ៖ ឡេង ដេត)