ហ្វូងបាតុកម្ម ស្ត្រីបេឡារុស ត្រូវប៉ូលីសបង្ក្រាប នៅក្នុងទីក្រុង Minsk

(អន្តរជាតិ)៖ ក្រុមអ្នកតវ៉ាជាស្ត្រីបេឡារុសជាច្រើននាក់ ត្រូវបានប៉ូលីសចាប់ឃុំខ្លួន នៅក្នុងទីក្រុងMinsk បន្ទាប់ពីប៉ូលីស បានបង្ក្រាបក្រុមទាំងនេះ ដែលនាំគ្នាទាមទារឲ្យលោក លូកា ស៊ីនកូ ចុះពីតំណែងប្រធានាធិបតី។

ស្ត្រីទាំងនេះ បានធ្វើការតវ៉ាដោយសន្តិវិធីនៅតំបន់ Svoboda ជាទីលានសេរីភាព និងស្រែកពាក្យស្លោក ជាមួយសម្លេងហ៊ោរកញ្ជ្រៀវ បង្កសូរសៀងអឺងកងទៀតផង។

កងប៉ូលីស បានមកដល់ទីនេះ និងហាមស្រ្តីតវ៉ាទាំងនេះ ឲ្យបញ្ឈប់ការតវ៉ា ប៉ុន្តែហ្វូងបាតុករ បានបដិសេធន៍។ ភ្លាមៗនោះ ប៉ូលីសក៏បានចាប់ខ្លួនពួកគេតែម្តង។

ប៉ូលីសបានប្រព្រឹត្តអំពើហិង្សា ទៅលើស្ត្រីទាំងនេះ ដោយមានការថតបង្ហោះជាវីដេអូ ដោយរូបភាពខ្លះ គឺប៉ូលីសបានចាប់បោចសក់ពួកគេទៀតផង៕ ដោយ៖សារឹទ្ធ(Micheal)