ទម្លាយទំនាក់ទំនង សុគន្ធ និសា និង ណាក់ ស្រីណា ដែលគ្រប់គ្នាមិនដែលបានដឹង…

កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស សុគន្ធ និសា និង​តារាសម្ដែងកំពុងមានឈ្មោះបោះសម្លេង ណាក់ ស្រីណា បានសម្ដែងរូបភាពស្និទ្ធស្នាលខុសប្លែកពីតារាដទៃ រហូតមានជាចម្ងល់ចោទសួរថា តើរវាងកំពូលតារាទាំងពីរដួងមានសម្ព័ន្ធភាពអ្វីនឹងគ្នា ទើបបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងម្ល៉េះ?

ឆ្លើយតបជាមួយអ្នកសារព័ត៌មានដែលចោទសួរសំណួនេះ អ្នកនាង សុគន្ធ និសា​ បានឱ្យដឹងថា រវាងអ្នកនាង​និង កញ្ញា ស្រីណា គឺជាមិត្តស្និទ្ធស្នាលចិត្តមួយថ្លើមមួយនឹងគ្នា និងជាមិត្តដែលយល់ចិត្តគ្នាខ្លាំងបំផុតអស់ពេលជាច្រើនឆ្នាំមកហើយ។ ហេតុនេះហើយទើប បើទោះបីមិនស្ថិតក្នុងទ្រនំសិល្បៈជាមួយគ្នា តែតារាទាំងពីរដួងនេះតែងតែបង្ហាញវត្តមានទៅណាមកណា ត្រសងជាមួយគ្នាប្រៀបដូចជាគ្រួសារតែមួយយ៉ាងដូច្នេះដែរ។

មិនតែប៉ុណ្ណោះ! បើតាមប្រភពអ្នកស្និទ្ធស្នាលនឹងអ្នកទាំងពីរបានបង្ហើបឱ្យដឹងថា ដោយហេតុតែមានឧបនិស្សិយជាមួយផ្លូវធម៌  អ្នកទាំងពីរតែងតែចំណាយពេលធ្វើវិប្បសនា សមាធិ និងស្វែងយល់ពីមាគ៌ានៃជីវិតដើម្បីរំងាប់អារម្មណ៍ខាងផ្លូវលោកីយ៍ជាមួយគ្នាទៀតផង៕

ដោយ៖ ភូមិន្ទ