ចំនួនអ្មកស្លាប់ដោយភ្លើងឆេះព្រៃ នៅបណ្តារដ្ឋប៉ែកឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក កើនដល់ ៣០នាក់

(អន្តរជាតិ)៖ តាមព័ត៌មានចុងក្រោយនៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញានេះ ចំនួនមនុស្សស្លាប់ ដោយសារភ្លើងឆេះព្រៃ នៅបណ្តារដ្ឋឆ្នេរភាគខាងលិចនៃប្រទេសអាមេរិក បានកើនឡើងដល់ ៣០នាក់ និងមានរាប់សិបនាក់ទៀតបានបាត់ខ្លួន។
មន្ត្រីផ្នែកប្រកាសអាសន្ន បាននិយាយថា រដ្ឋទាំងនេះនឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដល់ស្លាប់ហ្វូងមនុស្សជាក្រុមៗតែម្តង។

ពេលនេះភ្លើងឆេះព្រៃ កំពុងតែវាយប្រហារខ្លាំង ក្នុងតំបន់ Oregon រដ្ឋកាលីហ្វរ័នីញ៉ា និងទីក្រុងវ៉ាស៊ីនតោន អស់រយៈពេល ៣សប្តាហ៍មកហើយ និងបានបំផ្លាញព្រៃឈើអស់រាប់លានហិកតា និងបំផ្លាញផ្ទះអស់រាប់ពាន់ខ្នង។
ប្រជាជនអាមេរិករាប់ម៉ឺននាក់ ត្រូវបាត់បង់ទីជម្រក។

លោកត្រាំដែលគ្រោងនឹងមកដល់រដ្ឋកាលីហ្វរ័ញ៉ា នៅថ្ងៃចន្ទ័នេះ បានបន្ទោសភ្លើងឆេះព្រៃនេះ ទៅលើការគ្រប់គ្រង មិនបានល្អរបស់មន្ត្រីព្រៃឈើ៕ ដោយ៖សារឹទ្ធ(Micheal)