ប្រធានាធិបតីបេឡារុស នឹងទៅទស្សនកិច្ចនៅរុស្សីនាថ្ងៃចន្ទ័ ស្របពេលកំពុងមានភាពវឹកវរ ក្នុងប្រទេស

(អន្តរជាតិ)៖ ប្រធានាធិបតីនៃប្រទេសបេឡារុស លូកា ស៊ីនកូ នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្សីក្នុងថ្ងៃចន្ទ័នេះ ដើម្បីពិភាក្សាគ្នា ជាមួយលោកប្រធានាធិបតីវ្ល៉ាឌីមៀរពូទីន។

អ្នកនាំពាក្យនៃវិមានក្រឹមឡាំង បានបញ្ចាក់អះអាងថា ទស្សនកិច្ចលោកប្រធានាធិបតី លូកាស៊ីនកូ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ័នេះ គឺជាទស្សនៈផ្លូវការមួយ ហើយគាត់នឹងជួបពិភាក្សាការងារ ជាមួយលោកពូទីន ព្រមទាំងមានការចុះហត្ថលេខា លើឯកសារមួយចំនួនផង។

កាលពីថ្ងៃទី៣ ខែកញ្ញានាយករដ្ឋមន្ត្រីរុស្សី ក៏បានទស្សនកិច្ចទីក្រុង Minsk រួចហើយដែរ។

ពេលនេះប្រទេសបេឡារុស កំពុងតែស្ថិតក្នុងចលាចលយ៉ាងខ្លាំង ដោយសារពួកប្រឆាំងរាប់ម៉ឺននាក់ ចេញមកធ្វើបាតុកម្មឲ្យលោក លូកា ស៊ីនកូ ចុះចេញពិតំណែង ។
ប្រធានាធិបតីរូបនេះ មានទំនាក់ទំនងជាមួយយ៉ាងខ្លាំងជាមួយរុស្សី៕ ដោយ៖សារឹទ្ធ(Micheal)