កូវីដ១៩៖ មនុស្សជាង៧០នាក់ ត្រូវចាប់ខ្លួនពីបទប្រឆាំងនឹងបទបញ្ជា បិទសកម្មភាពនៅទីក្រុងមែលប៊ន

(អន្តរជាតិ)៖ កាលពីថ្ងៃអាទិត្យ អាជ្ញាធរនៃទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី បានចាប់ខ្លួនមនុស្សយ៉ាងតិចចំនួន ៧០នាក់ ដែលអ្នកទាំងនេះ បានចេញមកធ្វើការតវ៉ាប្រឆាំង ទៅនឹងការបិទសកម្មភាព និងឲ្យស្នាក់តែក្នុងផ្ទះ ដើម្បីជាវិធានការមួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

មានក្រុមអ្នកតវ៉ាខ្លះ ក៏បានប៉ះទង្គិចជាមួយប៉ូលីសផងដែរ នៅក្នុងទីផ្សារមួយចំនួន។ ដោយឡែកមានប្រជាជន ២៥០នាក់ផ្សេងទៀត ក៏បានចូលរួមការតវ៉ាដ៏ខុសច្បាប់នេះដែរ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត ដែលសកម្មភាពពួកគេធ្វើឡើងតាមបណ្តាញសង្គម។

ដោយឡែកមនុស្សចំនួន ១៧៦នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរ ធ្វើការពិន័យជាប្រាក់ផងដែរ ដោយចោទប្រកាន់ពីបទរំលោភបំពានច្បាប់ និងប្រើអំពើហិង្សាទៅលើមន្ត្រីអនុវត្តន៍ច្បាប់។

មនុស្សម្នាក់ទៀត ត្រូវចោទប្រកាន់ពីបទដឹកនាំ បង្កឲ្យមានអំពើចលាចល និងអ្នកខ្លះទៀតត្រូវចោទប្រកាន់ ពីបទវាយដំទៅលើប៉ូលីស៕ ដោយ៖សារឹទ្ធ(Micheal)