នី មុន្នីនាថ សម្តែងក្នុងរឿងអប់រំមួយ លើកទឹកចិត្តដល់អ្នកដែលគិតខ្លី ចង់សម្លាប់ខ្លួន

(ភ្នំពេញ) ៖ តារាទឹកភ្នែក កញ្ញា នី មុន្នីនាថ បានចូលរួមសម្តែងក្នុងរឿងខ្លីមួយ អប់រំលើកទឹកចិត្តទៅដល់អ្នកដែលមានវិបត្តិផ្លូវចិត្ត គិតថាអស់ផ្លូវត្រូវដើរ ហើយប៉ិនប៉ងចង់គិតខ្លីសម្លាប់ខ្លួន គោលបំណងនៃការសម្តែងរបស់កញ្ញា គឺចង់លើកទឹកចិត្តឲ្យអ្នកគិតខ្លី ត្រូវរឹងមាំកុំទន់ជា្រយ ព្រោះការបញ្ចប់ជីវិតរបស់ខ្លួនមិនមែនជាមធ្យោបាយល្អក្នុងការដោះស្រាយទេ។

តារាសម្ដែង កញ្ញា នី មុនីនាថ ត្រូវបានមហាជនដាក់រហ័សនាមឲ្យថា ជាតារាទឹកភ្នែក ថ្មីៗនេះបានបង្ហាញមុខថតភាពយន្តភាគ រឿងអប់រំមួយដែលមានចំណងជើង «កុំចុះចាញ់និងជីវិត» រឿងរ៉ាវនេះបានរៀបរាប់ពីតថភាពក្នុងសង្គម ដែលជួបប្រទះទៅលើមនុស្សមួយចំនួន ដែលគឺខ្លី ដោយហេតុបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ធ្វើអោយមានវិប្បដិសារី ទើបសម្រេចិត្តផ្លូវខុស ។

ក្រោយពីទស្សនិកជនបានទស្សនានូវរឿងអប់រំនេះ ភាគច្រើនគឺទប់ទឹកភ្នែកមិនជាប់ទេ ដោយសារតែតួស្រីក្នុងរឿងជួបរឿងឈឺចាប់ខ្លាំងពេក ត្រូវបាត់បង់កូននិងស្វាមី ក្នុងថ្ងៃតែមួយ ដែលតម្រូវឲ្យកញ្ញា នី មុនីនាថ ឈឺចាប់ស្ទើរឆ្គួត។ ហើយបូករួមទាំងការសម្តែង របស់កញ្ញាគឺចេញពីចិត្តបញ្ចូលអារម្មណ៍ និងមនោសញ្ចេតនាបានដូចទៀត ធ្វើឲ្យមហាជនជាច្រើនទស្សនា ហើយសរសើរពីការសម្តែងនិងជារឿងមួយលើកទឹកចិត្ត ទៅដល់អ្នកដែលជួបរឿងឈឺចាប់ បាក់ទឹកចិត្ត ឲ្យកែប្រែខ្លួនរឹងមាំជាថ្មីជំនះឧបសគ្គផ្សេងៗ គង់តែថ្ងៃមួយយើងនិងអាចដោះស្រាយបញ្ហាបាន ដំណោះស្រាយមិនមែនទាល់តែគិតខ្លីបញ្ចប់ជីវិតនោះទេ៕ (ដោយ៖ ពិជ័យបុត្រ)