ធ្វេងប្រហែសណាស់! ទុកកូនលេងនៅក្រៅផ្ទះតែឯង បាត់មួយសន្ទុះធំ កូនលង់ទឹកប្រឡាយស្លាប់ 

(កំពង់ឆ្នាំង)៖ ក្មេងប្រុសម្នាក់បានធ្លាក់ទឹកប្រឡាយខាងមុខផ្ទះស្លាប់ហើយគ្រាដែលម្តាយឪពុកនៅខាងក្នុងផ្ទះ ។

ហេតុការណ៍ក្មេងប្រុសលង់ទឹកស្លាប់ខាងលើនេះបានកើតឡើងនៅម៉ោងប្រមាណជា ៩នាទីព្រឹកថ្ងៃទី 14 កញ្ញា 2020នៅចំណុចភូមិស្វាយបាកាវឃុំតាជេសអស់ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាជេសបានអោយដឹងថា កុមារដែលរងគ្រោះធ្លាក់ទឹកប្រឡាយខាងមុខផ្ទះលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ វ៉ាន់លីហ្សា ភេទប្រុសអាយុ១ឆ្នាំមានម្តាយ ឈ្មោះ ម៉ាត់ ខតីជះ ភេទ ស្រី អាយុ ៣៤ ឆ្នាំអ្នកទាំង២រស់នៅក្នុងភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

បើយោងតាមការអោយដឹងពីក្រុមគ្រួសារសាច់ញាត្តិរបស់ជនរងគ្រោះថា ក្មេងប្រុសបានដើរទៅខាងមុខផ្ទះ ប្រហែលទំនងជារអិលជើងដើរដួលហើយបានជាធ្លាក់ចូលក្នុងប្រឡាយលូខាងមុខផ្ទះ ប្រមាណជាកន្លះម៉ោងក្រោយមកទើបម្តាយដើររកខណះដែលបាត់កូនដើរ រកកូនមិនឃើញគ្រាដែលធ្លាប់ដើររត់ចុះរត់ឡើងនៅក្នុងផ្ទះស្រាប់តែមិនឃើញដូច្នេះ។

ដោយមានការសង្ស័យខ្លាំងពេកក៍បានដើតមើលតាមប្រឡាយទឹកមុខផ្ទះក៏ស្រាប់តែប្រទះឃើញសព្វកូនលង់ទឹកប្រឡាយខាងមុចផ្ទះអណ្ដែតឡើងទើបដឹងថាកូនរបស់ខ្លួនបានលង់ទឹកស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសពក្មេងរងគ្រោះខាងលើត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីបែបសាសនាឥស្លាមផងដែរ ៕ ដោយសុក្ខារិន