Microsoft ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ទិញយក TikTokពីក្រុម​ហ៊ុន​ចិន ByteDance

រយៈ​ពេល​ចុង​ក្រោយ​នេះ​ទំនាស់​រវាង​អាមេរិក​ និង​ចិន​កាន់​តែ​កើន​ឡើង​ខ្លាំង ទាំង​បច្ចេក​វិទ្យា​ផង ទាំង​ពានិច្ចកម្មផងដែរ។ ជាក់ស្តែងដូច​ជា​បណ្តាញ​សង្គម​ TikTok ដ៏ល្បីឈ្មោះដែល​មានប្រភព​ពី​ប្រទេស​ចិន​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​បង្ខំ​អោយ​លក់​មក​អោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​អាមេរិក​កាន់​កាប់​វិញ​ម្តង។ ដោយឡែក កន្លងមក យើងធ្លាប់លេចឮថា មានក្រុមហ៊ុនជាច្រើន មានបំណង ក៏ដូចជាបានដាក់សំណើរទិញយក TikTok ពី ByteDance ជាក់ស្ដែងមានដូចជា Microsoft និង Oracle ជាដើម ហើយនៅក្នុងនោះ យើងឃើញថា Microsoft ទំនងជាមានសង្ឃឹមខ្ពស់ជាងគេ ក្នុងការប្រកួតប្រជែងនេះ។

 

តែ​ Microsoft ប្រហែល​ជា​មិន​អាច​ទិញ​យក TikTok នោះទេ​ នេះ​បើ​យោងទៅ​តាម​ការ​បញ្ជាក់​របស់ Mircrosft ផ្ទាល់​តែម្តង ដោយ Bytedance មិន​ព្រម​លក់​អោយ។ មូលហេតុនៃការមិនព្រមលក់ TikTok ឲ្យ Microsoft នោះ គឺយើង​នៅ​មិន​ទាន់​ដឹក​ច្បាស់​តេ​ព្រោះ​ភាគគី​ទាំងសង​សង​មិន​តាន់​បាន​បញ្ជាក់​នៅ​ឡើយ​ទេ។

ដោយ៖ Vireak