គួរឲ្យរំភើប! ឱក សុគន្ធកញ្ញា ដឹកដៃស្វាមីទៅធ្វើខួបកំណើតនៅកោះសង្សារ

(ភ្នំពេញ)៖ អ្នកនាង ឱក សុគន្ធកញ្ញា​ កាលពីម្សិលមិញបានដឹកដៃស្វាមី កូនប្រុស និងក្រុមគ្រួសារ ទៅធ្វើដំណើរកម្សាន្ត នៅលើកោះសង្សារ យ៉ាងមានសុភមង្គល ហើយរឿងមួយដែលគួឲ្យរំភើបខ្លាំងនោះគឺ នៅថ្ងៃនេះអ្នកនាងត្រូវបានស្វាមីរៀបចំពិធីជប់លៀងខួបកំណើតរបស់ភរិយាយ៉ាងសាមញ្ញនិងមានក្តីសុខខ្លាំង។

តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលអ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះព្រោងព្រាតនៅលើ Facebook បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំង ហើយមិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងបានរំលេចសារខ្លីផងដែរ ដោយអ្នកនាងលើកឡើងថា “ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី១៤​ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀត ហើយរបស់នាងខ្ញុំ… អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃ រាប់បាត្រ ប្រគេនទេយ្យទាននៅលើកោះសង្សារ…”។

នៅថ្ងៃខួបកំណើតរបស់អ្នកនាង ឆ្នាំនេះមើលទៅគឺសប្បាយមានក្តីសុខ និងសុភមង្គលខ្លាំង ព្រោះថាក្រៅពីការជោគជ័យក្នុងអាជីពសិល្បៈ អ្នកនាងក៏មានគ្រួសារតូចមួយ ដែលពោរពេញដោយសុភមង្គលខ្លាំងផងដែរ៕ (ដោយ៖ ពិជ័យបុត្រ)