Samsung នឹង​ផលិតបន្ទះឈីប Snapdragon 875 ទាំងអស់

ក្រុមហ៊ុន Qualcomm ជាក្រុមហ៊ុន​ដំបូងគេក្នុងការដាក់​បង្ហាញ​នូវបន្ទះឈីបស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែល​នឹង​ចេញ​នៅក្នុងខែធ្នូ ដែល​ឈីប​នោះ​នឹងមានឈ្មោះថា Snapdragon 875។ បើយោងតាមរបាយការណ៍ពីប្រទេសកូរ៉េបានអោយដឹងថាក្រុមហ៊ុន Samsung Semiconductor នឹង​ទទួល​សិទ្ធផលិតបន្ទះឈីបផ្តាច់​មុខ សម្រាប់ទូរស័ព្ទស្មាតហ្វូនកំពូលសម្រាប់ឆ្នាំក្រោយ។

ក្រុមហ៊ុនSamsung Semiconductor គឺជាផ្នែកមួយនៃSamsung Electronics និងជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកធំជាងគេក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ កិច្ចព្រមព្រៀងចុងក្រោយនឹងជួយដល់ក្រុមហ៊ុនយក្សរបស់កូរ៉េក្នុងការពង្រឹងជំហរនេះ។

កាលពីដើមខែនេះ ក្នុង​អំឡុង​ពេលព្រឹត្តិការ IFA 2020  ដែលពេល​នោះ​ម្ចាស់ក្រុមហ៊ុនស្មាតហ្វូនជាច្រើនបានបង្ហាញនៅលើឆាកថា ពួក​គេ​នឹងប្រើ​ប្រាស់ SD 875 នៅលើ​ទូរសព្ទ​កំពូល​របស់​ពួក​គេ ដែល​ក្នុងចំណោមនោះមាន Oppo និង Xiaomi។

ដោយ៖ Vireak